ប៉ូលីសជប៉ុនបានចាប់ខ្លួនបុរសចំណាស់ម្នាក់ក្រោយពេលដែលគេរកឃើញថាបានយកសៀវភៅចេញពីបណ្ណាល័យជាលក្ខណៈខ្ចីសៀវភៅ ហើយស៊ីដាច់ អស់ជាង ១០០០ ក្បាល។/បុរចំណាស់អាយុ ៦១ ឆ្នាំឈ្មោះ Mitsuka Suizu ត្រូវបានគេចោទប្រកាន់ពីបទរំលោភទំនុកចិត្តក្រោយពេលដែលបានខ្ចីសៀវភៅពីបណ្ណាល័យមក ១២ ក្បាលក្នុងរយៈពេល ៦ ខែចុងក្រោយតែខ្ចីហើយមិនសងមកបណ្ណាល័យវិញ។ ខាងប៉ូលីសបានប្រាប់ថាបុរសម្នាក់នេះបានទុកសៀវភៅទាំង ១២ ក្បាលនេះនៅផ្ទះរបស់ខ្លួនយ៉ាងមានរបៀបរៀបរយប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថាគេបានរកឃើញសៀវភៅសរុបជាង ១០០០ ក្បាលដែលគាត់បានខ្ចីមកពីបណ្ណាល័យនានានៅជុំវិញប្រទេសជប៉ុន ហើយមិនបានសងទៅវិញ គឺទុកនៅផ្ទះខ្លួនផ្ទាល់តែម្ដង។ លោកតាចាស់ម្នាក់នេះបានប្រាប់ថាដោយសារតែខ្លួនស្រលាញ់សៀវភៅទាំងនោះពេក គាត់អានវាហើយមិនចង់អោយវា ទៅណាឆ្ងាយពីគាត់នោះទេ ហេតុនេះហើយបានជាគាត់សម្រេចចិត្តស៊ីដាច់ សៀវភៅបណ្ណាល័យតែម្ដងទៅ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14