អាមេរិក៖ រថយន្ដ Mercedes- Benz ជាផលិតផលកែច្នៃចុងក្រោយ ថ្មីមួយទៀត របស់ក្រុមហ៊ុនរថយន្ដ សហរដ្ឋអាមេរិក ដែលប្រចាំនៅក្នុងទីក្រុង Las Vegas។ រថយន្ដនេះទៀតសោត គឺនឹងត្រៀមខ្លួនលើទីផ្សារពិភពលោកនាឆ្នំា ២០១៣- ២០១៤ ខាងមុខនេះ។

បើតាមការអោយដឹងពីក្រុមហ៊ុនរថយន្ដរបស់ទីក្រុង Las Vegas បានអោយដឹងថា រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ដែលអាចធានាសុវត្ថិភាពបាន ក្នុងការបើកបរ។ ជាពិសេស គឹការបើកបរលើដងផ្លួវឆ្ងាយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននឹងព្យាយាមធ្វើយ៉ាងណា អោយរថយន្ដ Mercedez- Benz នេះអាចដាក់ដំណើរលក់លើទីផ្សារ ក្នុងចុងឆ្នាំ ២០១៣ ដែរ។


តាមការអោយដឹងរបស់ក្រុមហ៊ុនរថយន្ដ បានអោយដឹងថា រថយន្ដ Mercedes-Benz ពេលកន្លងមក គឺមានអតិថិជនយ៉ាងច្រើនណាស់ប្រើប្រាស់វា។ ហើយគេក៏សង្ឃឹមដែរថា ពេល Mercedes-Benz 2014ចេញ ក៏មានមនុស្សច្រើននាក់ដែរដែលទិញរថយន្ដនេះ ជាពិសេស គឺបណ្ដាក្រុមអភិជន។ តម្លៃរថយន្ដគឺ ២០,០០០ដុល្លារ៕
ដោយ៖ រក្សាប្រភព៖ dailymail