អន្តរជាតិ ៖  ដោយមានទម្ងន់ដល់ទៅជិត  ៧០ គក  និងមានប្រវែងទទឹងដល់ទៅ  ៣៨ ស.មក្តាមមួយក្បាលនេះ មកពីកោះ Tasmanian ប្រទេសអូស្រ្តាលី ត្រូវបានចាត់ចូលជាក្តាមយក្សដែលមានទំហំធំជាងគេបង្អស់លើលោក ពោលគឺ វាមានទំហំធំជាងក្តាមធម្មតាដល់ទៅ១០០ដងឯណោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសsingaporeseen ។

width=447

លើសពីនេះ    បើយោងតាមរបាយការណ៍មកពី  Planet Cyber  បញ្ជាក់បន្ថែមអោយដឹងថាក្តាមចម្លែកមួយនេះ អាចនឹងរីកមាឌកាន់តែធំជាងនេះទៅទៀត ខណៈនាពេលបច្ចុប្បន្ននេះ វាស្ថិតនៅសភាពក្មេងខ្មីនៅឡើយ។

width=445

គួរបញ្ជាក់ផងដែរថា ក្តាមចម្លែកដ៏ធំមួយក្បាលនេះ  ត្រូវបានប្រមាញ់ជាប់ដោយអ្នកនេសាទម្នាក់ លុះក្រោយមក ក៏បានលក់វាក្នុងតម្លៃ  ៥,៨៣២ ដុល្លារសឹង្ហបុរី ទៅអោយ  ជលវប្បដ្ឋាន(អាងចិញ្ចឹមត្រី) អង់គ្លេស ។    យ៉ាងណាមិញ បើយោងតាមសម្តី លោក Rob Hicks ប្រធានអង្គភាពជីវចំរុះដែនសមុទ្រ  Sea Life  អោយដឹងថា   ក្តាមមួយប្រភេទនេះ​  ពិតជាគួរអោយចាប់អារម្មណ៍ជាខ្លាំង  ខណៈវាពិតជាមានតម្លៃ  ក្នុងការរកប្រាក់ចំណូល  បន្ទាប់ពីចំណាយលទ្ធភាពក្នុងការហោះហើរ   ទៅកាន់ពិភពលោក  ក្នុងការតាំងបង្ហាញខ្លួនជាសាធារណៈ ៕

width=440

ដោយ ៖ ពិសីប្រភព ៖ singaporeseen