ប្លែកៗ  ៖  បើតាមការដឹងពីគេហទំព័រសារព័ត៌មានបរទេស  worldnewstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវបានរកអោយឃើញថា បានកាត់ប្រដាប់ភេទមិត្តប្រុសរបស់ខ្លួនចោល  ក៏ព្រោះតែភ្លើងប្រច័ណ្ឌ  បន្ទាប់ពីរកឃើញថាគាត់បានបោកប្រាស់ និងភូតកុហកនាង ។

width=465

គួរបញ្ជាក់ផងដែរថា  ស្រ្តីជាជនជាប់ចោទ  ឈ្មោះ​  Julia Munoz Huaman វ័យ ៤១ ឆ្នាំ មកទល់នឹងពេលនេះ ត្រូវបានចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីបានធ្វើបែបនេះ ខណៈពេលដែលមិត្តប្រុសឈ្មោះ Ramon Arias វ័យ ៤៦ ឆ្នាំ កំពុងតែលង់លក់ក្នុងសុបិន្ត។

លើសពីនេះទៅទៀត   ប្រភពសារព័ត៌មានដដែល  បន្ថែមថា  ករណីខាងលើនេះបានកើតឡើងក្នុងក្រុង Lima ប្រទេស ប៉េរ៉ូ ។ ដោយឡែក បើនិយាយពីជនរងគ្រោះវិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ  ដើម្បីធ្វើការសង្គ្រោះ  ស្របពេលដែលការវះកាត់ក៏កំពុងតែប្រតិបត្តិការ រីឯស្រ្តីជាជនដៃដល់វិញ     នឹងត្រូវបានផ្តន្ទាទោស  អោយជាប់ពន្ធនាគារទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖​ រិទ្ធីប្រភព ៖ worldnewstoday