អន្តរជាតិ ៖​ យុវតីស្រស់ស្អាតម្នាក់ ដែលជានិស្សិត ត្រូវបានបុរសវ័យចំណាស់ម្នាក់ផ្សេងទៀត វាយប្រហារនៅលើរថយន្តក្រុង ប ន្ទាប់ពីនាងបានបដិសេធ  មិនព្រមងើបចេញពីកន្លែងអង្គុយ    ខណៈបានបង្កើតឡើងនូវជម្លោះទាស់សម្តីគ្នា  និង ប្រើអំពើហឹង្សាបន្តិចបន្តួច នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ពីគេហទំព័របរទេស អាស៊ីវ័នដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ២ កន្លងទៅនេះ។

width=422

ប្រភពសារព័ត៌មានដដែល   ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ករណីខាងលើនេះ បានកើតឡើងនៅខេត្ត   Jiangsu  ប្រទេសចិន ។  គួរបញ្ជាក់ផងដែរថា  បុរសវ័យចំណាស់រូបនោះ    បានបើកការវាយប្រហារទៅលើយុវតីរូបនោះ  ដោយយកជង្គង់របស់គាត់ ទៅឆ្គើសនាង    ស្របពេលដែលរំពេចនោះ  ក៏បានកើតមានឡើងនូវជម្លោះរហូតដល់ប្រើអំពើហឹង្សាទៅលើរូបនាង ។  មិនត្រឹមតែប៉ុណ្ណោះ  គាត់ក៏បានគំរាមនាងផងដែរថា   អោយឈប់និយាយតមាត់ជាមួយនឹងគាត់  បើមិនដូច្នេះទេ  គាត់នឹងវាយនាងជាក់ជាមិនខាន។

width=413

ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍  ពីសំណាក់អ្នកធ្វើដំណើរក្នុងឡានក្រុងជាមួយនឹងគ្នា    ដោយចាប់ឃាត់បុរសវ័យចំណាស់  ដែលជាជនអគតិរូបនោះ ។  ដោយឡែក បើនិយាយពីសកម្មភាពវាយប្រហារលើកនេះត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅក្នុងឡានក្រុង។ ភ្លាមៗនោះ បុរសវ័យចំណាស់​ បាត់បង់ម្ចាស់ការរូបនេះ ក៏បានគេចខ្លួនបាត់ភ្លាមៗមួយរំពេច  ខណៈមិនទាន់បានឃាត់ខ្លួនផងនោះ ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន