Concept ក្លែងក្លាយមួយត្រូវបាន Post ឡើងនៅក្នុង Youtube ដោយក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ដែលគេស្រមៃថា iPhone5 អាចនឹងមានរូបរាងបែបនេះ។/វីដេអូនេះត្រូវបានផលិតដោយ Dakota Adney ដែលជាអ្នកស្រុករដ្ឋ Oklahoma ដែលគេស្រមៃថាiPhone5 អាចនឹងមានរូបរាងស្ដើង ជាកញ្ចក់ថ្លាមើលធ្លុះ ប្រើ iOS6 ជាមួយនឹង Keyboard Expendដោយ Virtual Light Projector ងាយស្រួលសម្រាប់ម្រាមដៃសំបូរសាច់របស់ប្រុស។ តែយ៉ាងណានេះគ្រាន់តែជាការស្រមៃមួយតែប៉ុណ្ណោះព្រោះបើគិតមើលទៅ កញ្ចក់ថ្លាមើលធ្លុះ គឺមិនមានម៉ាស៊ីននោះទេ។ តែយ៉ាងណាក៏សរសើរដល់ក្មេងប្រុសអាយុ ១៧ ឆ្នាំនេះណាស់ព្រោះគេអាចជាអនាគតអ្នកដឹកនាំរឿងម្នាក់ព្រោះគេមានទេពកោសល្យក្នុងការផលិតភាពយន្តស្រាប់ទៅហើយ ដែលអាចផលិតបានជា Clip ខ្លីមួយដែលមានលក្ខណៈល្អបែបនេះ។

ដោយ៖ នីតាប្រភពពី៖ CNET