អាមេរិក៖ រថយន្ដ Mclaren X-1 ជាផលិតផលកែច្នៃថ្មីមួយទៀតហើយ របស់ក្រុមហ៊ុន McLaren ប្រទេសអាមេរិក។ តាមការអោយដឹង ពី McLaren រថយន្ដនេះ ត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ពោលគឺដូចម៉ូឌែល Mclaren F1, Mclaren 12C ឬ Mercedes-Benz អញ្ចឹងដែរ។
ក្រុមហ៊ុនបានខិតខំកែច្នៃរថយន្ដនេះឡើង គឺធ្វើទៅតាមការចង់បាន ក៏ដូចជាតម្រូវការដ៏ច្រើនលើសលប់ របស់អតិថិជនក្នុងទីផ្សារផងដែរ។ Mclaren X-1 ត្រូវបានកែច្នៃ អោយមានភាពមាំល្អ សម្ភារៈបំពាក់ដោយមានសុវត្ថិភាពបំផុត។ លើលពីនេះទៅទៀត វាអាចបើកបរគ្រប់ស្ថានការផ្លូវទាំងអស់ ជាពិសេស គឺផ្លូវឆ្ងាយផងដែរ។
នៅពេលពេលខាងមុខ ក្រុមហ៊ុនសង្ឃឹមថានឹងអាចមានអតិថិជនជាច្រើន ចូលមកទិញរថយន្ដនេះ។ តម្លៃរបស់រថយន្ដនេះ គឺ ៤២,០០០ដុល្លារ៕
ដោយ៖ សីហាប្រភព៖ yahoo