ចិន ៖ យ៉ាងហោចណាស់ មនុស្ស ៤២ នាក់ បានស្លាប់  ខណៈ  ៣៣  នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីឡានក្រុងមួយ បានឆាបឆេះយ៉ាងសន្ធោសន្ទៅនៅឯក្រុង Xiamen ភាគអាគ្នេយ៍ប្រទេស កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ។

width=434

លើសពីនេះ    បើយោងតាមសម្តីមន្រ្តីផ្លូវការ  ប្រចាំក្រុងឆ្នេរសមុទ្រមួយនេះ ​ បានអះអាងអោយដឹងថា រថយន្តក្រុងមួយគ្រឿងនេះ មានសភាពល្អនោះទេ ដោយឡែកបន្ទាប់ពីបានរត់បានចម្ងាយជាង ៤០០ ម៉ែត្រ សោកនាដកម្មឆាបឆេះមួយនេះ  ក៏បានកើតឡើងតែម្តងនាវេលាម៉ោង ៦ និង ៣០ នាទីល្ងាច។

គួរបញ្ជាក់ផងដែរថា    បើយោងតាមសម្តីសាក្សី  ក៏បានបញ្ជាក់អោយដឹងផងដែរថា  មូលហេតុ  ដែលបានធ្វើអោយ   រថយន្តក្រុងមួយនេះ ឆាបឆេះ នៅមិនទាន់បានដឹងនៅឡើយនោះទេ   ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ  តែពួកយើងបានលឺសម្លេងផ្ទុះមួយ   ខណៈពេលដែល  ១០  នាទីក្រោយមក ក៏បានកើតមានឡើងនូវសោកនាដកម្មដ៏គួរអោយរន្ធត់នេះតែម្តង៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN