ព័ត៌មានអន្តរជាតិ ៖ វីដេអូដ៏រន្ធត់ ដែលនឹកស្មានមិនដល់មួយ ត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ខណៈពេលដែលឡានមួយគ្រឿង ត្រូវបានរកអោយឃើញថា បានកិនហើយកិនទៀត កិនហើយកិនទៀត ពីលើអ្នកថ្មើរជើងពីរនាក់ នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ នៅក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីសចិន ដោយបានធ្វើការចាប់ឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាអ្នកបើករថយន្តបង្កហេតុ។
បន្ទាប់ពីមានការស្រាយបំភ្លឺពីសំណាក់ជនបង្កហេតុ បានបញ្ជាក់អោយដឹងថា៖ ដោយហេតុតែខ្ញុំស្លន់ខ្លាំងពេក ទើបខ្ញុំច្រឡំជាន់ឈ្នាន់បន្ថែមល្បឿន ជំនួសអោយការជាន់ឈ្នាន់ចាប់ហ្វ្រាំង ហើយខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ បន្ទាប់ពីកើតមានឡើងនូវឧបទ្ទេវហេតុមួយនេះ។
ប្រភពដដែលបន្ថែមថា វាពិតជាសំណាងខ្លាំងណាស់ ដែលអ្នកថើ្មរជើងទាំងពីរនាក់នោះមិនបានស្លាប់បាត់បង់ជីវិត ពោលពួកគេគ្រាន់តែរងរបួសជាទម្ងន់តែប៉ុណ្ណោះ ៕
ប្រការគួរចងចាំ ៖ ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់ , គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening