ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន នាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា មនុស្ស ៤០ នាក់បានរងរបួស ក្នុងនោះក៏មានអ្នករងរបួសធ្ងន់ផងដែរ បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់រថភ្លើងក្រោមដី នៅឯភាគខាងត្បូង នៃក្រុងមាត់សមុទ្រBu-san ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា ចំនួនជនរងគ្រោះអាចនឹងមានការកើនឡើង ស្របពេលដែលអ្នករបួសមួយចំនួនមានធ្ងន់ និងស្រាល រីឯអ្នកមួយចំនួនផ្សេងទៀតរងនូវការបាក់ឆ្អឹងផងដែរ នេះបើយោងតាមរបាយការណ៍។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមផងដែរថាមូលហេតុដែលបានធ្វើអោយមានគ្រោះថ្នាក់នេះ ក៏ដោយសារតែរថភ្លើងមួយគ្រឿងនោះ បើកក្នុងល្បឿនលឿន និងរត់ខុសពីគន្លងផ្លូវដែកតែម្តង៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន