អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស ៧នាក់ត្រូវបានសម្លាប់ និង ៣នាក់រងរបួសធ្ងន់នៅព្រះវិហារ Sikh ក្នុងតំបន់ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ នៅម៉ោងប្រហែលជា ១០:30នាទីព្រឹក។
យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថា មានមនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅខាងក្នុងព្រះវិហារ និង ៤នាក់ទៀត ត្រូវបានសម្លាប់នៅខាងក្រៅព្រះវិហារ មានម្នាក់ជាជនជាតិឥណ្ឌា។
ប្រធានាធិបតីអាមេរិក លោកObama និងឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តី ថ្លែងការណ៍មួយ ថ្កោលទោសលើខ្មាន់កំាភ្លើងមិនស្គាល់មុខ ដែលបានបាញ់សម្លាប់មនុស្ស ៧នាក់ដោយគ្មានកំហុស និងចេញបញ្ជាឱ្យតាមចាប់ក្រុមខ្មាន់កាំភ្លើងទាំងនោះ យកមកកាត់ទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ៕



ដោយ៖ វណ្ណៈប្រភព៖ BBC