G-Dragon មេក្រុម Big Bang បានចេញផ្សាយវីដេអូចំរៀងថ្មីចំណងជើ់ង Michi Go! ហើយ ។តាមពិតបទ Michi Go! នេះ ត្រូវបានផលិតកម្ម YG គ្រោងនឹងចេញផ្សាយ ជាលើកដំបូងសំរាប់តែអ្នក ដែលបានចូលរួមទស្សនា Concert របស់ G-Dragon និងតាមកម្មវីធីទូរស័ព្ទ LINE តែប៉ុណោះ តែដោយសារការពិចារណា សារជាថ្មីច្រើនដងមក YG សំរេចថាចេញផ្សាយវីដេអូចំរៀងបទមួយនេះ ជាសាធារណះវិញ ។
ទោះជាយ៉ាងណាក្តីវីដេអូចំរៀង Michi Go! ត្រូវបានគេប្រាប់ថា វាមិនមែនជាបទមួយ ដែលនឹងG-Dragon លើកយកមកផ្សព្វផ្សាយអោយបានទូលំទូលាយឡើយ តែបើវីដេអូចេញមកហើយចឹងយើងនាំគ្នាទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ allkpop