កីឡាករខ្សែការពារ ប្រហែលនឹងត្រូវដក់ឈ្មោះចេញពីបញ្ជីឈ្មោះ Euro 2012 ក្រោយពីមានអំពើមិនគួរសមនិងអាវរបស់ក្រុម៖ ប្រើអាវរបស់ Mathieu Valbuena ដើម្បីជូតគូថ។
នៅពេលអង្គុយនៅកៅអីត្រៀមខ្លួន ក្នុងការប្រកួតមិត្តភាពរវាងក្រុមបារាំង និង ក្រុម Serbia កីឡាករខ្សែការពារខាងឆ្វេង បានប្រើអាវប្រកួតរបស់ក្រុម ដើម្បីជូតគូថ។ អំពើប្រព្រឹត្តមិនសុភាពរាបសារបស់កីឡាករ MU រូបនេះ ត្រូវគេថតវីដេអូដោយចៃដន្ត។ ជាមួយនឹងអំពើដែលមិនអាចទទួលយកបាននេះ របស់កីឡាករស៊ីបាយក្រុមជាច្រើនឆ្នាំ Patrice Evra កំពុងប្រឈមមុខនឹងការដក់ឈ្មោះចេញពីបញ្ជីឈ្មោះចូលរួម EURO 2012។
តាមប្រភពព័ត៌មានរបស់កាសែត Le 10 Sport បានឲ្យដឹងថា៖ អំពើរបស់ Patrice Evra ពិតជាគួរឲ្យផ្តន្ទាទោស។ វាជាការមិនគោរពនិងភាពពិសិដ្ឋរបស់ព័ណ៌ទង់ជាតិ របស់អាវក្រុមបារាំង។បច្ចុប្បន្ននេះ អ្នកគាំទ្រក៏ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះអំពើប្រព្រឹត្តមិនគួរសមរបស់កីឡាកររូបនេះ។គណៈកម្មធិការបាល់ទាត់បារាំង មិនទាន់បញ្ចេញសេចក្តីសម្រេចចិត្ត ដើម្បីដោះសា្រយបញ្ហានេះនៅឡើយ។ ប៉ុន្តែ តាមការប៉ានស្មាន Patrice Evra នឹងត្រូវបញ្ចប់ EURO 2012 ក្រោយពីរឿងអាស្រូវនេះ។
ដោយ៖ មិនាប្រភព៖ Infornet