អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា មានស្រ្ដីជាច្រើននាក់ នៅតែជាកង្វល់ និងជាបញ្ហា ដល់ក្រុមប៉ូលីសម្ថកិច្ច ក្នុងការជួយ និងថែរក្សា ការពារនូវ ភាពអសីលធម៌ទាំងឡាយ ដែលកើតមានតាមផ្លូវសាធារណៈ ខណៈដែលពួកគេជាស្រីៗ បានផឹកស្រាស្រវឹង។

លោក James Tozer មេប៉ូលីល និងជាអាជ្ញាធរ ក្នុងក្រុង Shrewbury បាននិយាយកាលពីថ្ងៃចូលឆ្នាំសកល ២០១៣ ថា ក្នុងប្រទេសអង់គ្លេស ពេលនេះ ហាក់បីដូចជា ជួបបញ្ហាជាច្រើន ជាពិសេស គឺក្រុមនារីៗ ដែលចូលចិត្ដផឹកស្រា ចូលក្លឹប រួចហើយពួកគាត់ ក៏មកដេកដួលតាមដងផ្លូវសាធារណៈ ដែលទង្វើរនេះ វាមានការប៉ះពាល់យ៉ាងខ្លាំងដល់ អារម្មណ៍មនុស្សទូទៅ។


លោកបានបន្ដថា ករណីខាងលើនេះ ហាក់បីដូចជាកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នំា ២០១២ នេះរហូតដល់ កាលពីថ្ងៃបុណ្យសាសនាគ្រឹស្ដ កន្លងទៅនេះ រដ្ឋាភិបាល បានរៀបចំ និងចំណាយថវិការជាច្រើន ក៏ដូចជារថយន្ដសង្រ្គោះបន្ទាន់ សម្រាប់ជួយដឹកពួកគេផងដែរ។
ចំពោះចំណាត់ការ យ៉ាងណាពីរដ្ឋាភិបាល ទៅលើក្រុមនារី ដែលចូលចិត្ដផឹកស្រា បង្កការលំបាកតាមផ្លូវសាធារណៈ គេមិនទាន់ដឹងនូវឡើយទេ៕
ដោយ៖ នារីប្រភព៖ dailymail