បារីស ៖ មានថ្នាំគ្រុនចាញ់ច្រើនជាង១ភាគ៣ នៃថ្នាំទាំងអស់បានពិនិត្យដោយអ្នកវិទ្យាសាស្រ្តនៅអាស៊ីអាគ្នេយ៏ បានអោយដឹងថា គឺជាថ្នាំក្លែងក្លាយដែលតួលេខនេះសមាមាត្រទៅនិងការវិភាគនៅឯអាហ្រ្វិកថាថ្នាំទាំងអស់គ្មានគុណភាពតាមស្តង់ដា ដោយជាហេតុធ្វើអោយវេជ្ជបណ្ឌិតធ្វើការដាស់តឿនកាលពីថ្ងៃអង្គារ​​។/ការរកឃើញនេះក៏បានបញ្ជាក់អោយដឹងថា កាលដែលមានថ្នាំក្លែងក្លាយបែបនេះ​ ដែលអាចមកពីការផលិតថ្នាំក្លែងក្លាយពីសំណាក់ពួកឧក្រិដ្ឋ ឬក៏មកពីការផលិតនិងការចែកចាញគ្មានគុណភាព នេះបើយោងតាមសម្តីរបស់ Joel Breman ដែលមកពី Fogarty International Center នៅឯវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក US National Institutes of Health. (NIH) ។ បើយោងតាមការវាស់ស្ទង់និងស៊ីបសួររបស់អ្នកស្រាវជ្រាវបានអោយដឹងថា ប្រទេសចំនួន៧ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៏ ៣៦ភាគរយនៃថ្នាំគឺក្លែងក្លាយ។ ថ្នាំដែលក្លែងក្លាយក៏ដូចជាគ្មានគុណភាពគឺជាបញ្ហាចំបងដែលបណ្តាលអោយមានជំងឺ និងបានសំលាប់មនុស្ស ៦៥៥,០០០នាក់នៅក្នុងឆ្នាំ២០១០នេះបើយោងតាមរបាយការណ៏របស់អង្គការសុខភាពពិភពលោក (WHO) ។ /នេះគឺជាការព្រួយបារម្ភដ៏សំខាន់មួយ ដោយត្រូវតែរកវិធីសាស្រ្តណាមួយក្នុងការព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាព។ បើតាមការសិក្សាស្រាវជ្រាវបានអោយដឹងថា វាមានបញ្ហាប្រឈមជាច្រើនក្នុងការតាមដាននិងត្រួតពិនិត្យមើលអំពីថ្នាំដែលគ្មានគុណភាពនិងក្លែងក្លាយ។ ថ្នាំគ្រុនចាញ់ដែលគ្មានគុណភាពក្នុងការព្យាបាលនិងគ្មានប្រសិទ្ធភាពដល់អ្នកជំងី ត្រូវបានគេផលិតឡើងនាប៉ុន្មានទសវត្សន៏ចុងក្រោយនេះ ទាំងនេះជាសម្តីរបស់ Breman ។ កាលពីខៃមុន បើតាមរបាយការណ៏របស់វិទ្យាស្ថានសុខភាព នៅឯសកលវិទ្យាល័យ Washington ( The University of Washington ) បានអោយដឹងថា ថ្នាំគ្រុនចាញ់ដែលគ្មានគុណភាព ត្រូវបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងក្នុងឆ្នាំ ២០០៦ ដែលក្រោយមកបានទៅដល់ព្រំប្រទល់ប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ៕

ដោយ ៖ មង្គលប្រភព ៖ AFP