គេហទំព័រវៀតណាមមួយ ទើបតែបង្ហោះនូវរូបភាពជាក់ស្តែងមួយចំនួន ស្តីពីគំរូស្មាតហ្វូនថ្មីមួយរបស់ Samsung ដែលមិនទាន់មានអ្នកណាម្នាក់ធ្លាប់បានលឺឈ្មោះ នោះគឺ Galaxy Win i8552។ ផលិតផលត្រូវបានគេសន្និដ្ឋានថា នឹងត្រូវបានដាក់លក់នៅក្នុងខែឧសភា ជាមួយតំលៃក្រោម 500 USD នៅក្នុងប្រទេសវៀតណាម។

Galaxy Win ជាស្មាតហ្វូនស៊ីមពីរ ប្រើ chip quad core SnapDragon 1,2GHz ជាមួយ chip ក្រាហ្វិក Adreno 203។ បើសិនជាព័ត៌មានរូបសណ្ឋាននេះពិតប្រាកដមែន នោះ Win នឹងមាន chip SnapDragon 200 ថ្មី គឺមិនមែន S4 Play ដូចព័ត៌មានកាលពីពេលមុននោះទេ។ Chip SnapDragon 200 quad core Cortex A5, មិនត្រូវបានបំពាក់នូវ core Krait ផ្ទាល់របស់ Qualcomm  ទេ ហើយវាមានល្បឿនអតិបរមា 1,4GHz។ ប្រភពបានឲ្យដឹងថា ស្មាតហ្វូនមានអេក្រង់ទំហំ 4,7 480x800 និងថ្ម 2000 mAh ។

/

ព័ត៌មានរូបសណ្ឋាន:

  • អេក្រង់: 4.7 480x800.
  • CPU: 1.2GHz Quad-Core Qualcomm Snapdragon™ 200
  • GPU: Adreno 203
  • RAM: មិនទាន់ច្បាស់
  • Camera: ក្រោយ 5Mp. មុខ: VGA.
  • ថ្ម: 2000mAh
  • ប្រព័ន្ធប្រតិបត្តិការ: Android 4.1.2 Jelly Bean
  • Connector: Bluetooth 4.0, Wi-Fi 802.11a/b/g/n...

អាប់ហ្រ្គេដ៖ បច្ចុប្បន្ន Samsung នៅមិនទាន់បានកំនត់ថា ស្មាតហ្វូនមាន GPU Adreno 230 រឺ 203 ទេ។ បើសិនជា 230 នោះ chip នឹងជា S4 Play តែបើ 203 នោះ chip នឹងជា SnapDragon 200៕

/

/

/

ដោយ៖ សិលាប្រភព៖ TTE & Mainguyen