ពេលដែលយើងនិយាយអំពីក្រុមចំរៀងធំៗរបស់ KPOP គេច្បាស់ជានឹកឃើញដល់ក្រុមចំរៀង បុរស Super Junior ដែលមានក្រុមសមាជិក ១៣ នាក់ ។ តែទោះជាក្រុម Super Junior ជាប់ ឈ្មោះជាក្រុមចំរៀង ដែលមានសមាជិកច្រើនជាងគេក្នុងពិភពលោកពិតមែន តែដោយសារ ស្ថានភាពឡើងចុះរួចមក Super Junior មិនមែនជាក្រុមចំរៀងដែលធំជាងគេទៀតទេ តែពួក គេនៅតែរក្សាជំហរនិង កិត្យានុភាពរបស់ខ្លួនបានយ៉ាងល្អក្នុងពិភព KPOP ។ ក្នុងប្រវត្តិសាស្រ្ត របស់ KPOP មិនមែនមានតែ Super Junior ដែលមានសមាជិកច្រើន ក្រុមផ្សេងទៀតក៏មាន ដែរ ដែលមានសមាជិកចាប់ពី ៩ នាក់ឡើងទៅ ។ 

-ក្រុម i-13 ជាក្រុមចំរៀងស្រី មានសមាជិក ១៣ នាក់បង្ហាញខ្លួនក្នុងឆ្នាំ ២០០៥ តែមិនសូវ ជាទទួលបានការគាំទ្រប៉ុន្មានឡើយ ។ ក្រោយមកសមាជិក ៣ នាក់ក្នុងក្រុមនេះ បានចាក ចេញហើយចូលក្រុម JQT ។

-Super Juniro ជាក្រុមបុរស មានសមាជិក ១៣ នាក់បង្ហាញខ្លួននៅឆ្នាំ ២០០៥ ។ ជាក្រុមចំរៀងបុរស ដែលទទួលបានការគាំទ្រ ទាំងក្នុងនិងក្រៅប្រទេស ។ តែសព្វថ្ងៃនេះសាមជិកនៃក្រុមនេះ នៅសល់តែ ១០ រូបតែប៉ុណ្ណោះ ។

-Girl's Generation (SNSD) ក្រុមចំរៀងស្រីដែលមានសមាជិក ៩ នាក់បង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៧ តាមពីក្រោយសិស្សច្បង Super Junior ដែលជាក្រុមរួមផលិតកម្មតែមួយ ។ពួកគេចាប់ផ្តើមល្បីខ្លាំង នៅពេលដែលពួកគេ​ចេញបទ Gee ។

-Co-Ed School ជាក្រុមចំរៀងចំរុះដោយ សមាជិក ១២ នាក់ មានប្រុស ៦ និង ស្រី ៦ ។ ចាប់ផ្តើមលើកដំបូងនៅឆ្នាំ ២០១០ ទទួលបានការគាំទ្រសមរម្យដែរ តែត្រូវបានខាងផលិតកម្មមិនអើពើលើពួកគេ រហូតមកដល់ពេលនេះ មិនទាន់លឺអ្វីទាក់ទងនិងការវិលមកវិញ របស់ពួកគេទៀតឡើយ ។

-Nine Muses ជាក្រុមចំរៀងស្រីមានសមាជិក ៩ នាក់ តែក្រោយមកសមាជិក ២ នាក់ក៏បានចាកចេញពីក្រុម ដើម្បីទៅធ្វើជាតារាសំដែងវិញ ។ តែសព្វថ្ងៃក្រុម Nine Muses រកបានអ្នកជំនួស និង ទទួលបានការគាំទ្រគ្រាន់បើដែរ ។

-ZE:A ក្រុមបុរសដែលមានសមាជិក ៩ នាក់បង្ហាញខ្លួននៅឆ្នាំ ២០១០ ។ អស់រយៈពេល ៣ឆ្នាំក្រុម មិនដែលមានបញ្ហាអ្វីឡើយ ។ ទទួលបានការគាំទ្រ ទាំងក្នុងកូរ៉េ និង ជប៉ុន ។

-Leader'S មានសមាជិក ២៤​ នាក់ បង្ហាញខ្លួនឆ្នាំ ២០១១ មិនទទួលបានជោគជ័យប៉ុន្មានទេតែត្រូវបានគេស្គាល់ថាជាក្រុម ដែលធ្វើអោយអ្នកកាសែត វឹកវរជាខ្លាំង តែត្រូវបានគេខកចិត្តវិញព្រោះ ការសំដែងរបស់ពួកគេ គ្រាន់តែជាការផ្សាយពាណិជ្ជកម្មអោយ ម៉ាកកាហេ្វសោះ ។

-A-Peace មានសមាជិក ២១ នាក់បំបែកចេញជា​ ៣ ក្រុមដែលមានសមាជិក ៧ នាក់ក្នុងមួយក្រុមដូចជា Lapis, Jade និង Onyx ។ ក្រុមនេះទទួលបានការគាំទ្រ នៅជប៉ុនខ្លាំងជាងនៅកូរ៉េ ។

-EXO មានសមាជិក ១២ នាក់ដែលមាន​ ៦ នាក់ជាកូរ៉េ និង ៦ នាក់ជាចិន ហើយក្រុមនេះក៏ច្រៀងទាំង ២ ភាសាផងដែរ បង្ហាញខ្លួនលើកដំបូងឆ្នាំ ២០១២ ៕

 

ដោយ ៖ លីលីប្រភព ៖ k14,youtube