អង់គ្លេស៖ តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ​ St Andrewsចក្រភពអង់គ្លេស បានអោយដឹងថា ថ្មីៗនេះអ្នកវិទ្យាសាស្រ្ដបានរកឃើងរូងដីដ៏ចំណាស់មួយនៅក្រោមផ្ទៃទឹកមហាសមុទ្រ អាត្លង់ទិក ប៉ែកខាងជើង។ width=455width=455តាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្ដបានអោយដឹងថា រូងដីនៅក្រោមសមុទ្រនោះមានឈ្មោះថា 'Doggerland' ដែលលាតសន្ធឹងពីប្រទេស ស្កត់លែន (Scotland) ទៅដល់ប្រទេសដាណឺម៉ាក់ (Denmark) ។​ រូងដីនេះទៀតសោតគឺ ត្រូវាបានគ្របដណ្ដប់ដោយផ្ទៃទឹកតាំងពីចន្លោះឆ្នាំ ១៨,០០០ ដល់ ៥,៥០០ មុន គសមកម្លេះ។width=455width=455អ្វីដែលសំខាន់នោះគឺ ពីមុនរូងដីនេះគឺជាផ្ទៃដីលាតសន្ធឹងដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុប ដែលមានប្រជាជនរស់នៅរាប់សិបពាន់នាក់។ លើសពីនេះទៅទៀត គឺផ្ទៃដីនេះមានអំណោយផលយ៉ាងខ្លាំងដល់ កសិកម្ម និងការចិញ្ចឹសត្វ។ វាត្រូវបានគេដាក់ឈ្មោះថា ដីបេះដូងអឺរ៉ុប Real heartland of Europe.'​។ បន្ទាប់មកផ្ទៃដីនេះក៏ត្រូវបាន កប់លុបដោយសារព្យុះស្សូណាមិ (tsunami) ដែលកើតមានរាប់សិបពាន់ឆ្នាំមុន ៕

ដោយ​៖ សារិនប្រភព៖dailymail