អន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Chinadaily កាលពីកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា សិស្សច្រើនជាង ៥០ នាក់ហេតុតែចង់មានចំនេះនឹងគ្នា ទាមទារអោយមានការតស៊ូ និងអត់ធ្មត់ខ្ពស់ ពោលគឺ ពួកគេបានធ្វើដំណើរដល់ទៅជាង ៨ គីឡូម៉ែត្រ ដោយឆ្លងកាត់ភ្នំដល់ទៅ ៣ បន្ទាប់ពីងើបតាំងពីព្រលឹមទាបភ្លឺម៉ោង ៥ មុននឹងទៅដល់សាលារៀន។

គួរបញ្ជាក់ផងដែរថា មេរៀនជីវិតមួយនេះ បានកើតឡើងទៅលើក្មេងៗ ដែលជាពលរដ្ឋក្រីក្ររស់នៅភូមិ Xinmin ខេត្ត Guizhou ប្រទេសចិន ហើយបើនិយាយពីឪពុកម្តាយរបស់ពួកគេវិញដោយសារតែជីវភាពគ្រួសារលំបាក ក៏បានញ៉ាំងអោយពួកគាត់ចាកឆ្ងាយពីស្រុកកំណើតទៅធ្វើជាកម្មករនៅឯទីក្រុង ដោយទុកអោយក្មេងៗរស់នៅជាមួយជីដូន។
បើទោះជាតាមផ្លូវធ្វើដំណើរ មានពេលខ្លះ មានផ្នូរខ្មោច ក៏ដូចជា មានមីននៅតាមតំបន់ខ្លះក្កី ក៏ពួកគេនៅតែបន្តទៅមុខ ដើម្បីទៅដល់គោលដៅរបស់ខ្លួនជានិច្ច ពោលគឺរយៈពេលពីរម៉ោងក្រោយពួកគេនឹងទៅដល់សាលារៀនរបស់ខ្លួន ដោយចាប់ផ្តើមថ្ងៃថ្មី ប្រកបទៅដោយក្តីសង្ឃឹមខ្ពស់នៅទីនោះ៕
ដោយ ៖ មង្គលប្រភព ៖ Chinadaily