យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ស្រាវជ្រាវអំពីចិត្ដវិទ្យា នៃកុមារ កាលពីពេលថ្មីៗថា ពាក្យថា ម៉ាក់​ ម៉ាក់ ប៉ា​ ប៉ា (mama, dada) ជាភាសាមួយដែល កុមារគ្រប់ជាតិសាសន៍ទាំងអស់ចេះហៅមុនគេ នៅពេលដែលពួកគេ ចាប់ផ្ដើមចេះនិយាយ។

width=450

width=450ការសិក្សារបស់លោក Judit Gervain ពីសាកលវិទ្យាល័យ British Coumbia បង្ហាញថាកុមារអាចនឹងចាប់យកពាក្យថា ម៉ាក់ម៉ាក់ ប៉ាប៉ា ​ឬ mama, dada ឬភាសាខ្លះគឺmubaba, penana និង mubage penaku តាំងពីពួកគេមានអាយុបាន ២ ឬ៣ថ្ងៃម្លេះ។លោកបញ្ចាក់ទៀតថា ពាក្យទាំងនេះកាន់តែជ្រាបចូលក្នុងខួរក្បាល ឬថ្ងាសដ៏ធំរបស់គេ នៅពេលដែល គេបានលឺរសម្លេង ឬពាក្យទាំងនេះហៅពីមនុស្សធំៗ ឬបងៗរបស់ពួកគេហៅឪពុកម្ដាយរបស់គេជាប្រចាំ។ ម៉្យាងទៀត គេអាចនិយាយបានថា ពាក្យទាំងនេះត្រូវថតចូលក្នុងខួរក្បាលកុមារយ៉ាងលឿនបំផុត ខណៈដែលឪពុកម្ដាយកុមារនោះ នៅជិតខ្លួនរបស់ពួកគេជារៀងរាល់ថ្ងៃ​ (ការបង្ហាញខាងលើនេះ មិនត្រូវបញ្ចាក់ចំពោះកុមារទាំងឡាយណាដែលមានទំនោរទៅរក ភាពថ្លង់​ និងគឡើយ)៕

 

ដោយ៖ នារីប្រភព៖ lifeslittlemysteries