ព័ត៌មានអន្តរជាតិ   ៖ បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា ធ្វើពុតជាមានគ្រូកាន់ និងបញ្ជុះបញ្ជូលអោយក្មេងស្រីរួមភេទជាមួយខ្លួន ដោយគេបាននិយាយបញ្ជាក់ថា ឥលូវនេះ គេមានគ្រូសន្ធិត និងមានថាមពលដ៏អស្ចារ្យ ដូច្នេះពួកគេត្រូវតែរួមភេទដើម្បីស្តែងពីឥទ្ធិពលស្នេហាដល់គាត់ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច។

width=460

គួរបញ្ជាក់ផងដែរថា ក្មេងស្រីដែលត្រូវបានជនឆ្លៀតឧកាសរូបនោះបញ្ឆោត រួមមាន ៥ នាក់ហើយពួកគេសុទ្ធតែជាអនិតិជន ពោលគឺ មានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។ ដោយឡែកបន្ទាប់ពីបានលេចធ្លាយនូវរឿងស្មោគគ្រោកមួយនេះ បុរសដែលជាជនជាប់ចោទមានឈ្មោះថា Simon Wong Choy Choun វ័យ ២៥ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ។

គួររំឭកផងដែរថា ករណីខាងលើនេះ គេបានកើតឡើងកាលពីពេលកន្លងទៅ​ នៅឯប្រទេសសឹង្ហបុរី៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន

Simon Wong Choy Chuan
Simon Wong Choy Chuan