ព័ត៌មានអន្តរជាតិ ៖ ជាការពិត តើលោកអ្នកច្បាស់ទេថា តើនៅលើលោកយើងនេះ មានប្រទេសពិតប្រាកដចំនួនប៉ុន្មានទៅ ?

បើយោងតាមបំនកស្រាយរបស់គេហទំព័រសារព័ត៌មាន geography បានអោយដឹងថា ទាក់ទិននឹងករណីតួរលេខអោយពិតប្រាកដពីចំនួនប្រទេសនៅលើពិភពលោកយើងនេះ វាពិតបា្រកដនោះទេ ក៏ដោយសារតែប្រភពសារព័ត៌មានខ្លះ បានបកស្រាយថាមាន ១៩៣ ប្រទេស រីឯខ្លះទៀតថា មាន ១៩៦ ប្រទេស ក៏ដោយសារតែប្រទេសខ្លះ មិនត្រូវបានទទួលស្គាល់ថាមានអធិបតេយ្យភាពរបស់ខ្លួនពេញលេញ ឬក៏ជាប្រទេសឯករាជ្យនោះទេ ដូចជា តៃវ៉ានជាដើម ត្រូវបានសហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត បានចាត់ទុកថាតៃវ៉ាន់គឺជាខេត្តមួយ ដែលផ្តាច់ចេញពីប្រទេសចិនតែប៉ុណ្ណោះ។

ដោយឡែក បើនិយាយពីតួរលេខដែលល្អជាងគេនោះគឺ នៅលើពិភពលោកយើងនេះ មានប្រទេសចំនួន ១៩៦ ប្រទេស នេះបើយោងតាមប្រភពសារព័ត៌មាន geography ។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងមក ១៩៣ គឺជាតួរលេខ ដែលជារឿយៗត្រូវបានគេលើកឡើងថា ជាចំនួនប្រទេសនៅលើពិភពលោក ស្របពេលដែលប្រទេសទាំង ១៩៣ ជាសមាជិករបស់អង្កការសហប្រជាជាតិ តែក៏នៅមានបណ្តាប្រទេសឯករាជ្យ មួយចំនួនផ្សេងទៀតផងដែរ ដែលមិនមែនជាបេក្ខភាពសមាជិកអង្កការសហប្រជាជាតិ រួមមាន ៖ Vatican City និង Kosovo ជាដើម ដូច្នេះ កាលដែលលើកឡើងថា ១៩៣ គឺជាចំនួនប្រទេសនៅលើពិភពលោកនោះ វាមិនត្រឹមត្រូវទាំងស្រុងនោះទេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ geography