ខាងក្រោមនេះ   គឺជាវីធីមួយចំនួន   ដែលអាចនាំអោយសិស្សឈានទៅដល់ភាពជោគជ័យមួយនៅក្នុងការសិក្សា ស្របពេលដែលការធ្វើដូចនេះទទួលបានលទ្ធផលភាគច្រើន   បើធៀបទៅនឹងសិស្សផ្សេងទៀត ដែលមិនទទួលបានភាគជោគជ័យ ដែលវិធីសាស្រ្តទាំងអស់នោះរួមមានជាបន្តបន្ទាប់ដូចជា ៖

ការទៅរៀនអោយទៀងម៉ោង   នៅពេលដែលអ្នកបានទៅដល់ថ្នាក់រៀនទៀងម៉ោង  ក៏ដូចជាទៀងពេលវាលា វាគឺជាទំលាប់មួយដ៏ល្អ មិនថាតែនៅថ្នាក់រៀនតែប៉ុណ្ណោះទេ តែជាទំលាប់ល្អគ្រប់ពេលទាំងអស់។

width=492

ត្រៀមខ្លួនជាមុន    ជាការពិតណាស់ មុនពេលដែលអ្នកទៅរៀន ត្រូវប្រាកដអោយបានថា បានរៀនមុនគ្រូ កាលដែលធ្វើបែបនេះ លោកអ្នកនិងចម្ងល់ច្រើនទាក់ទងនិងមេរៀន  ដូច្នេះ  ពេលទៅដល់សាលាវាគឺជាឧកាសល្អមួយក្នុងការសួរគ្រូ ដើម្បីបកស្រាយចម្ងល់របស់អ្នកកាលដែលធ្វើបែបនេះ និងអាចធ្វើអោយលោកអ្នកឆាប់យល់នូវខ្លឹមសារមេរៀន។

ការទៅរៀនអោយបានទៀងទាត់  លោកអ្នកត្រូវអោយច្បាស់ថា បានទៅរៀនទៀងទាត់ដោយមិនបានសុំច្បាប់ឈប់នៅពេលដែលគ្មានធុរៈជាចាំបាច់ កាលដែលលោកអ្នកធ្វើបែបនេះ លោកអ្នកនិងរៀនចេះជាង សិស្សឯទៀតដែលមិនបានមករៀនបានទៀងទាត់។

គោរពខ្លួនឯង ក៏ដូចជាអ្នកដទៃ  ករណីដែលលោកអ្នកអាចធ្វើបាន នោះនឹងនាំអោយលោកអ្នកមានលទ្ធភាពច្រើននៅក្នុងថ្នាក់ ដោយសិស្សផ្សេងទៀត ក៏ដូចជា លោកគ្រូអ្នកគ្រូនិងគោរពអ្នកវិញ

ព្យាយាមស្តាប់ និងកត់ត្រាអោយបានច្រើន  នៅពេលដែលលោកអ្នកបានស្តាប់ ក៏ដូចជាកត់ត្រា វាគឺជាទំលាប់មួយដ៏ល្អ ដែលអាចអោយលោកអ្នកកត់ត្រាបាននូវចំណុចសំខាន់ៗ ទុកសម្រាប់រំលឹកមើលមុនពេលប្រលង។

សុំជំនួយ  ករណីមួយនេះ លោកអ្នកត្រូវធានាអោយបានថា នៅពេលដែលមានចម្ងល់ត្រូវហ៊ានសួរ ជៀសវាងការអៀនខ្មាស់ ដោយមិនបានបកស្រាយនូវចម្ងល់របស់ខ្លួន។

/

ព្យាយាមអោយអស់លទ្ធភាព   ករណីមួយនេះ   កាលណាលោកអ្នកព្យាយាមអោយអស់លទ្ធភាព នោះលោកអ្នកនិងទទួលបានលទ្ធផលមកវិញដ៏ល្អប្រសើរ។

ហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា   កុំរួញរាក្នុងការសួរសមាជិកក្នុងថ្នាក់ កីដូចជា  លោកគ្រូអ្នកគ្រូចំណុចខ្វះខាតរបស់អ្នក ពីព្រោះថាចំណុចនេះ  វាគឺជាចំណុចមួយល្អ  នៅពេលដែលលោកអ្នកដឹងអំពីចំណុចមិនល្អ ក៏ដូចជាចំណុចខ្សោយរបស់ខ្លួននោះលោកអ្នកនិងមានឧកាសក្នុងការធ្វើវាអោយល្អប្រសើរជាងមុន។

width=512

ធ្វើលំហាត់ប្រាណ   ការធ្វើលំហាត់ប្រាណ ជាវិធីសាស្រ្តមួយដ៏ល្អក្នុងវ័យដែលលោកអ្នកកំពុងសិក្សា ដែលវាអាចកាត់បន្ថយភាពតានតឹង   ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយបានមួយកំរិតផងដែរ។

ទាំងអស់នេះ  សរបញ្ជាក់អោយឃើញថា  វាគ្រាន់តែជាវិធីសាស្រ្តខ្លះៗ  ដែលអាចធ្វើអោយការសិក្សាទទួលបានជោគជ័យ  តែលោកអ្នកត្រូវចងចាំថា   ដើម្បីទទួលបានភាពជោគជ័យទៅលើអ្វីមួយ  គឺពឹងផ្អែកទៅលើកត្តាបុគ្គលខ្លួនឯង ដោយខិតខំតស៊ូ  ដោយពាក្យចាស់ពោលថា  តស៊ូគង់បានសំរេច  ៕

ដោយ ៖ មង្គលប្រភព ៖ chemistryoflife