កាលពីពេលថ្មីៗកន្លងទៅនេះនៅលើដងវិថីមួយក្នុងទីក្រុង Shenzhen ក្នុងប្រទេសចិន មាន
ស្រី្តវ័យក្មេងស្រស់ស្អាតម្នាក់បានធ្វើសកម្មភាពលក់ដ៏ចំលែកមួយនៅលើដងវិថី ដែល
ទង្វើនេះមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅដែលធ្វើដំណើរនៅលើ
ដងវិថីនោះ ។

មានរូបរាងស្រស់ស្អាត ក្នុងដៃមានកាន់ផ្លាករូបបេះដូងសរសេរប្រកាសលក់ការថើប ដែល
មានបញ្ជាក់តំលៃយ៉ាងច្បាស់និងខុសៗគ្នានៅតាមកន្លែងនីមួយៗ ដូចជា ថ្ពាល់ ដៃ និងជើង
ហើយចំពោះការថើបនៅលើជើងគឺមានតំលៃថ្លៃជាងគេគឺតំលៃ ១០០០យាន់ ប្រហាក់
ប្រហែលនឹង ១៦០ដុល្លាអាមេរិក ។

ចំពោះទង្វើរបស់នាងខាងលើនេះត្រូវបានសរសេរបញ្ជាក់យ៉ាងច្បាស់ផងដែរថាប្រាក់ដែល
នាងប្រមូលបានពីការលក់ការថើបនេះទាំងប៉ុន្មាននឹងយកទៅទិញសំលៀកបំពាក់ របស់ប្រើ
ប្រាស់ និងចំណីអាហារសំរាប់ឧបត្ថម្ភដល់ជនទីទាល់ក្រគ្មានទីពឹង មិនមែនដើម្បីបុគ្គលខ្លួន
នាងផ្ទាល់នោះឡើយ ។

ចំពោះអត្តសញ្ញាណរបស់ស្រីស្អាតវ័យក្មេងរូបនេះមិនមានប្រភពណាមួយអាចដឹងច្បាស់
ថានាងជាអ្នកណា មកពីណានោះឡើយ ៕
ប្រភព៖ 24H
ដោយ៖ រស្មី