សកម្មភាពនៃការលួចឆក់ ប្លន់ មិនមែនកើតមានឡើងតែនៅក្នុងប្រទេសកម្ពុជាយើងទេ គឺកើតមានស្ទើរគ្រប់ប្រទេសនៅលើពិភពលោកយើងនេះ។

ជាក់ស្តែង នៅក្នុងខ្សែវីដេអូខ្លីខាងក្រោមនេះគឺចង់និយាយពីសកម្មភាពឆក់ទូរស័ព្ទមួយ ដែលតាមរយះរូបភាពនៅក្នុងវីដេអូ គឺប្រហែលជានៅអឺរ៉ុប។ នៅក្នុងវីដេអេះខ្លីនេះ គឺចោរម្នាក់បានឈរនៅជិតនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទ iPhone 5 នៅក្នុងរថភ្លើងមួយ ដោយឆ្លៀតឱកាសពេលរថភ្លើងឈប់ឲ្យអ្នកដំណើរចុះ និងទ្វាររថភ្លើងជិតបិទវិញផងនោះ ចោរម្នាក់នេះក៏បានធ្វើសកម្មភាពឆក់ iPhone 5 ពីនារីម្នាក់នោះហើយដើរចេញបាត់ទៅ។

សូមទស្សនាវីដេអូខាងក្រោម៖

តាមរយះវីដេអូនេះផងដែរ Camnews សូមធ្វើការរំលឹកដល់បងប្អូនទាំងអស់គ្នា នៅពេលកំពុងស្ថិតនៅតាមទីសាធារណៈ សូមធ្វើការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ចំពោះទ្រព្យសម្បត្តិដែលមានតំលៃដូចជា ទូរស័ព្ទ កាបូបលុយ គ្រឿងអលង្ការជាដើម ដើម្បីចៀសវាងការសោកស្តាយ ពីការបាត់បង់របស់ជាទីស្រលាញ់ និងមានតំលៃរបស់ខ្លួន ប្រហែសបាត់ ប្រយ័ត្នគង់៕

ដោយ៖ សិលាវីដេអូ៖ youtube