តាមការអោយដឹងពីក្រុមមន្ដ្រីប៉ូលីលនៃខេត្ត Hefei បានអោយដឹងថា កាលពីពេលថ្មីៗនេះ មានបុរស​ មិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យប្រហែលជា ៤០ ឆ្នាំ ស្រាតដើរនៅលើដងផ្លូវសាធារណៈ ធ្វើអោយផ្អើលមនុស្សម្នារពេញទីក្រុង នៅប្រទេសចិន។

width=449

បើតាមការអោយដឹង ពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ក្រុមប៉ូលីលថា ដំបូងឡើយគេឃើញបុរសនេះ មានស្លៀកខោខ្លីមូយ ដោយពុំមានពាក់អាវឡើយ ស្រាប់តែមកដល់ជិតសួនច្បារក្បែរទ្រូងផ្លូវ ស្រាប់តែបុរសនោះស្រាតខោចេញ ហើយទៅដេកចំកណ្ដាលផ្លូវ នៅមុខរថយន្ដដែរម្ដង។ បញ្ហានេះបានធ្វើអោយមនុស្សម្នារជាច្រើន មានការងឿងឆ្ងល់ ហើយឈប់មើល ដែលបណ្ដាលអោយមានការកកស្ទះចរាចរណ៏យ៉ាងខ្លាំង។width=455

ប្រជាពលរដ្ឋដដែល ក៏បានអោយដឹងដែរថា បន្ទាប់ពីបុរសនោះ ដេកដោយអាក្រាតខ្លួនចំកណ្ដាលផ្លូវរួច គេក៏ស្លៀកខោឡើងវិញ បន្ទាប់មកទៀត គេដើរវាយកញ្ចក់ឡានអ្នកធ្វើដំណើរគ្រប់ៗគ្នា ដែលបណ្ដាលអោយពួកគេទាំងអស់នោះមានការភ័យខ្លាចយ៉ាងខ្លាំង។width=454width=456យោងតាមការវិភាគរបស់មន្ដ្រីសមតិ្ថកិច្ច បានអោយដឹងថា​ បុរសនេះជាមនុស្សវិកលចរិត។តែយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីសឃាត់ខ្លួនបុរសនេះទុកសិនដែរ ពោលគេទុកដើម្បីស្វែងរកក្រុមគ្រួសារ​ ឬសាច់ញ្ញាត្ដិមកទទួល ហើយយកទៅព្យាបាលជម្ងឺ៕

ដោយ៖ សារិនប្រភព៖ dailymail