មនុស្សគឺជាមិនថាមពលវេទមន្ត អាចបញ្ជាឱ្យអ្វីមួយដំណើរការបានល្អនៅក្នុងជីវិតរស់នៅរបស់ពួកគេបាននោះទេ។ ប៉ុន្តែ ពួកគេបែរជាអាចធ្វើបាន និងជំនួសមកវិញនូវភាពតានតឹងអារម្មណ៍ គ្រប់គ្រងលើទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេទៅវិញ។ មនុស្សដែលឆ្លាត គឺអាចប្រើប្រាស់ជីវិតរបស់ពួកគេគ្រប់គ្រង់ ភាពតានតឹងរបស់ពួកគេបានយ៉ាងល្អប្រសើរជារៀងរាល់ថ្ងៃ។
ខាងក្រោមនេះ គឺជាគំនិត ៦យ៉ាង ដែលមនុស្សមិនចូលចិត្តអនុវត្ត ឬធ្វើ៖

មនុស្សមិនគិតថាអាក្រក់៖ ជាទូទៅមនុស្សយើង តែងតែធ្វើអ្វីមួយទៅតាមគំនិតដែលខ្លួនចង់ធ្វើនិងគិតថាវាល្អ ប៉ុន្តែ ពួកគេមិនបានគិតថា អ្វីដែលពួកគេកំពុងធ្វើនោះ វាមិនល្អ ឬ វាកំពុងតែប៉ះពាល់ទៅដល់អ្នកដទៃទៀតនោះទេ។ ពួកគេយល់ឃើញថា ព្រោះថាមុននឹងគេគិតឃើញ ឬចង់ធ្វើអ្វីមួយពួកគេមិនសិក្សា ឬគិតដល់ពីផលអាក្រក់ ល្អ របស់វាទេ។ ថាតើមានផលល្អ និង អាក្រក់ប៉ុន្មានភាគរយទើបអាចធ្វើទៅបាន។
មនុស្សមិនតស៊ូស្វែងរកការពិត៖ ការកុហក គឺជាទំលាប់មួយដ៏អាក្រក់ដែលមនុស្សគ្រប់រូបតែងតែយកវាមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគែ។ ប៉ុន្តែ ពួកគេមិនដឹងថា វាកំពុងរស់នៅក្នុងភាពខ្មៅងងឹត បិទបាំងការពិត ដែលអាចធ្វើឱ្យវារីកធំឡើងៗ បង្កឱ្យសង្គមទាំងមូលពោរពេញដោយមនុស្សអាក្រក់ ដោយសារតែ ពួកគេមិនហានឈានប្រឈរមុខនឹងការពិត។
មនុស្សមិនចេះតូចចិត្តឬ ឈឺចាប់៖ ការឈឺចាប់របស់មនុស្សគឺតែងតែកើតមានកើតគ្រប់ពេលគ្រប់ទីកន្លែង។ ប៉ុន្តែ ការឈឺចាប់ម្តង មិនចេះរាងចាលនោះទេ ព្រោះគិតថាការឈឺចាប់ម្តងហើយនឹងលែងមានការឈឺចាប់ជាលើទី២ ទៀតហើយ។ ដូច្នេះ ពួកគេនៅតែប្រព្រឹត្តកំហុស។
មនុស្សមិនភ្លេចនូវកំហុសតិចតួច៖ រឿង ឬ កំហុសបន្តិចបន្តួច អាចបង្កឱ្យមាន ជាបញ្ហាធំ ប្រសិនយើងជាមនុស្សម្នាក់មិនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
មនុស្សមិនចង់ចំណាយប្រាក់៖ ពួកគេធ្វើអ្វីមួយទៅតាមគម្រោងរបស់ពួកគេដែលបានដាក់មកទោះជាត្រូវមានអ្វី ដែលត្រូវចំណាយផ្សេងៗទៀតក៏ដោយ មិនព្រមទទួលយក ឬកែប្រែ។ ដូច្នេះ វាអាចធ្វើប៉ះពាល់ដល់ដំណើរការរបស់ពួកគេ។
មនុស្សមើលមិនឃើញនូវបញ្ហា៖ ពួកគេតែងតែគិត អ្វីដែលពួកគេកំពុង មើលឃើញល្អនោះថាល្អមិនបានគិតថា តើវាងាយស្រួលយ៉ាងនេះ អាចមានឧបសគ្គអ្វីទេ? ដូច្នេះហើយ ទើបធ្វើឱ្យមនុស្សជាច្រើនបាត់បង់នូវសមត្ថភាព ភាពជឿជាក់លើខ្លួនឯង មិនហានជំនះឧបសគ្គ និង មិនហានប្រឈរមុខនឹងការពិត ប្រែក្លាយខ្លួនទៅជាមនុស្សម្នាក់ ដែលទន់ខ្សោយនៅក្នុងសង្គម មិនអាចប្រកួតប្រជែងជាមនុស្សនៅជុំវិញខ្លួន ក្លាយខ្លួនទៅជាមនុស្សបរាជ័យជានិច្ច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ lifehack