ព័ត៌មានអន្តរជាតិ ៖ គ្រោងឆ្អឹងដំរីយក្សត្រូវបានគេជីកប្រទះឃើញដោយចៃដន្យ ពីសំណាក់ក្រុមបុរាណវត្ថុវិទូ ​ ជនជាតិបារាំង នៅជិតទីក្រុង  ប៉ារីស   នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

width=492

width=490

គួររំឭកផងដែរថា គ្រោងឆ្អឹងសត្វដំរីយក្សនោះ ត្រូវបានគេសន្មត់ថា វាគឺមានជីវិតរស់នៅចន្លោះពី២០០,០០ ឆ្នាំ ទៅ ៥០០,០០ ឆ្នាំមុនម្ល៉េះ​  ខណៈពេលដែលគ្រោងឆ្អឹង បានបន្សល់ទុកស្ទើរតែទាំងស្រុង និងមិនសូវមានភាពខូចខាតប៉ុន្មាននោះទេ។

width=491

width=491

លើសពីនេះទៅទៀត  បើយោងទៅតាមអ្នកវិទ្យសាស្រ្ត  ដែលបានមកពីវិទ្យសា្ថនជាតិស្រាវជា្រវនិងអភិរក្សវត្ថុបុរាណ បានបញ្ជាក់អោយដឹងថា ពួកគេនឹងប្រឹងប្រែងអោយអស់ពីលទ្ទភាពក្នុងការថែរក្សាការពារគ្រោងឆ្អឹងដំរីមួយក្បាល  ស្របពេលដែលពួកគេបានសន្យាថា នឹងជម្រាបមូលហេតុពិត ដែលបានបណ្តាលអោយដំរីនេះស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេបានស្រាវជ្រាវរួចរាល់៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ