តើលោកអ្នក ត្រូវការរកប្រាក់ចំណូលបន្ថែម ដែរ ឬទេ? មានមនុស្សជាច្រើននាក់ នៅលើពិភពលោក មានឱកាសធ្វើការងារពីក្នុងផ្ទះ ដោយស្របច្បាប់  ដែលទទួលបាននូវប្រាក់យ៉ាងច្រើន បានចាប់ផ្តើម ដោយមិនចាំបាច់ចំណាយ ដើមទុន

ខាងក្រោមនេះ ជាវិធី និងគំនិត ងាយៗ មួយចំនួន ដែលអាចជួយលោកអ្នក ឱ្យរកប្រាក់ចំណូល ពីក្នុងផ្ទះ៖

width=456

១/ សិល្បៈ និង គំរោងសិប្បកម្មមនុស្សរាប់ពាន់នាក់ ត្រូវបានដាក់បញ្ចូលនូវជំនាញ ប្រកបដោយការច្នៃប្រឌិត របស់ខ្លួនដើម្បីប្រើប្រាស់ និង ការលក់គម្រោងការងារសិល្បៈ សិប្បកម្ម នៅលើបណ្ដាញសង្គមរបស់ពួកគេ (Facebook​ និង តាមរយៈ គេហទំព័រផ្សេងៗ) ។ អ្នកអាច  ចូលរួមក្នុងសហគមន៍ដូចជា  ការបង្កើត  នូវគេហទំព័រ ផ្ទាល់ខ្លួនមួយ   ដើម្បីរៀបចំ  បង្ហាញ និង លក់គំរូផលិតផល របស់អ្នកនៅទីនេះ។

២/ ផ្តល់ជូន នូវសេវាកម្ម ជំនួយការផ្ទាល់ខ្លួនតើអ្នកដឹងថា ម្ចាស់មុខជំនួញណាខ្លះ ដែលរវល់  នៅក្នុងមុខជំនួញ របស់ខ្លួន? ការពិចារណា ផ្តល់ជូន នូវសេវាកម្មជំនួយការផ្ទាល់ខ្លួន  ដើម្បីថែរក្សាភារកិច្ច ប្រចាំថ្ងៃ ដូចជា ការដើរទិញឥវ៉ាន់ គ្រឿងទេស  ស្វែងរកការផ្គត់ផ្គង់ការិយាល័យ និង សេវាកម្ម ផ្សេងទៀត។ អ្នកអាចទទួលបាន ប្រាក់បង់ក្នុងមួយការងារ ឬ ដោយគិតជាម៉ោង

៣/ សរសេរអត្ថបទ លើបណ្តាញសង្គម​​​អ្នកអាចសរសេរអត្ថបទ និងទទួលបានប្រាក់ចំណូលបន្ថែម យ៉ាងងាយស្រួល តាមរយៈដូចជា បកប្រែ ឬ សរសេរកិច្ចសន្យា និងសេវាកម្មផ្សេងៗទៀត ដែលអ្នកចេះ ផ្គត់ផ្គង់ឱ្យក្រុមហ៊ុន សារពត៌មាន និង ទស្សនាវដ្តី ជាដើម។ល៕

ដោយ៖ វណ្ណៈប្រភព៖ womansday