អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍មួយ ដែលបានចេញផ្សាយលើទំព័រសារព័ត៌មានបរទេស   កាលពីអំឡុងថ្ងៃទី​ ០៤ កន្លងផុតទៅថ្មីៗនេះ   បានបញ្ជាក់អោយដឹងថា  ខ្លារខិនមួយក្បាលត្រូវបានគេសង្ស័យថា ជាឃាតករលាក់មុខ​ ក្នុងការសម្លាប់មនុស្សដល់ទៅ ១៥ នាក់ ។

width=476

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍សង្ស័យមួយនេះ បានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ខណៈពេលដែលមនុស្ស  ១៥ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ ១៥ ខែប៉ុណ្ណោះដែលនៅក្នុងនោះ ជនរងគ្រោះចុងក្រោយ គឺជាក្មេងប្រុសតូចវ័យ ៤ ឆ្នាំម្នាក់ ស្របពេលដែលសាកសពក្បាលជនរងគ្រោះត្រូវបានរកឃើញនៅក្បែរដែនជំរក របស់សត្វខ្លារខិនចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រ។

លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ​ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីសង្ស័យមួយនេះ   ត្រូវបានលើកឡើង ស្របពេលរកឃើញសាកសពក្យាលជនរងគ្រោះតូចរូបនោះ ជាមួយនឹងការបាត់ខ្លួនមនុស្សជាង ១០​ នាក់ផ្សេងទៀត ដែលគេសង្ស័យថា វាទំនងជាករណីតែមួយ តែទោះជាយ៉ាងណាករណីមួយនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happens