ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយចិត្តខ្មៅម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីរកអោយឃើញ ថា នាងបានលក់កូនស្រីតូចវ័យទើបតែ ១៨ ខែ  ទៅបុរសម្នាក់ដែលមានវ័យដល់ទៅ ៣៩ ឆ្នាំ ដើម្បីផលិតវីដេអូអាសអាភាស នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញ ផ្សាយដោយគេហទំព័រ ដេលីម៉ែល កាលពីវេលាល្ងាចម្សិលមិញនេះ ។

width=449

គួរបញ្ជាក់ផងដែរថា​  ស្រ្តីជាម្តាយ ​ដែលត្រូវជាជនជាប់ចោទរូបនោះ  មានឈ្មោះថា Natisha Hillard វ័យ ២៤ ឆ្នាំ រីឯជនជាប់ចោទប្រុស ដែលជាអ្នកទិញទារិកាតូចរូបនោះវិញមានឈ្មោះ ថា Christopher Bour វ័យ ៣៩ ឆ្នាំ  ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបាន បញ្ជាក់បន្ថែម  អោយដឹងផងដែរថា   ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារ ស៊ើបអង្កេតពិសេស FBI ដោយត្រូវបានរកអោយឃើញថា នៅក្នុងកុំព្យូទ័រយួរដៃរបស់លោក Christopher   ត្រូវបានរកអោយឃើញថា  ធ្លាប់ប្រព្រឹត្តិអំពើស្មោគគ្រោកជាមួយមួយនឹងទារិកាតូចៗកាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ក រណីខាងលើនេះ  បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ ដោយឡែក មកទល់នឹងពេលនេះ  ជនជាប់ចោទទាំងពីររូបនេះត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន  ដោយរង់ចាំការកាត់ទោស  ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល