ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស rocketnews ដែលទើបតែបានចេញផ្សាយ ពីរម៉ោងមុននេះ​  បានគូសបញ្ជាក់អោយដឹងថា ​​ បុរសដែលជាកម្មករវ័យ  ៤៦  ឆ្នាំម្នាក់  បានរកឃើញគ្រោងឆ្អឹងមនុស្សគ្មានក្បាល  នៅឯការដ្ឋានជួសជុលផ្លូវមួយកន្លែង ដែលមានទីតាំងតាមបណ្តោយផ្លូវ Tomei Expressway   នាខេត្ត Kanagawa ប្រទេសជប៉ុន។

width=452                        បណ្តោយផ្លូវ Tomei Expressway ទីតាំងរកឃើញគ្រោងឆ្អឹង

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ  បានកើតឡើងកាលពីម្សិលមិញនេះ ។  ដោយឡែកប្រភពសារព័ត៌មានដដែល    បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  បើតាមការវិភាគគ្រោងឆ្អឹងមនុស្សមួយនេះ   មិនទាន់បានដឹងអត្តសញ្ញាណថាជាមនុស្សប្រុស ឬ ក៏ស្រីនៅឡើយទេគ្រាន់តែបានដឹងថា គ្រោងឆ្អឹងនោះ គ្មានក្បាល ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវរងា ខោជើងវែង គ្មានស្បែកជើង។

width=448                                                         រូបភាព ដែលជាគំរូ

យ៉ាងណាមិញ បន្ទាប់ពីបានរកឃើញនូវគ្រោងឆ្អឹងមួយនេះ  ក្រុមមន្រ្តីប៉ូលីសក៏បានបើកយុទ្ធនាការរបស់ខ្លួន ក្នុងការតាមដានស៊ើបអង្កេតរកអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាមូលហេតុដែលបានបណ្តាលអោយស្លាប់បាត់បង់ជីវិត៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews