ថ្មីៗនេះ សារព័ត៌មាននានាបានចុះផ្សាយថា ម្ដាយរបស់ Nicholas Tse អ្នកស្រី Deborah Lee (狄波拉) ទើបតែងបានឆ្លើយនៅក្នុងកិច្ចសម្ភាសមួយ និងបានអះអាងថា ទំនាក់ទំនងរវាងកូនប្រុសរបស់ខ្លួន និងអតីតភរិយា កំពុងតែមានសភាពល្អប្រសើរ។
អ្នកស្រី Deborah Lee បានអោយដឹងថា ៖ Nicholas Tse និង Cecilia Cheung Pak-Chi បានលែងលះគ្នាក៏ពិតមែន ប៉ុន្ដែទំនាក់ទំនងរបស់ពួកគេ មានភាពល្អប្រសើរជាងពេលណាៗទាំងអស់។ ដោយសារតែចង់អោយពុក ម្ដាយជួបជុំគ្នាវិញ Lucas តែងតែបបួលពុកម្ដាយរបស់ខ្លួនទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងយំស្រែក នៅពេលពុកម្ដាយមិនព្រម។ ចៅរបស់ខ្ញុំ វាតែងនិយាយថា ចង់ញ៉ាំអាហារជាមួយពុក ម្ដាយ ហើយ Lucas ក៏ធ្លាប់បានអង្វរអោយ Nicholas Tse គេងនៅផ្ទះជាមួយគ្នាច្រើនលើកផងដែរ។
នៅពេលនិយាយដល់ការជួបជុំគ្នាឡើងវិញ រវាងកូនប្រុស និងអតីតកូនប្រសារស្រីរបស់ខ្លួន អ្នកស្រី Deborah Lee ថ្លែងថា ៖ ប្រសិនបំណងព្រះបែបនេះ យើងក៏មិនអាចហាមឃាត់បាន។ ប្រសិនពួកគេចង់ជួបជុំគ្នាវិញ យើងសូមអោយព្រះប្រទានបុណ្យដល់ពួកគេ ប៉ុន្ដែ ខ្ញុំមិនប្រាកដនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Deborah Lee ប្រាប់ថា Lucas គឺជាអ្នកក្លាហានក្នុងការផ្សះផ្សា ការបែកបាក់នេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14