ម៉ិចសិក ៖ មនុស្ស ២០ នាក់ស្លាប់ ខណៈច្រើននាក់ផ្សេងទៀតបានរងរបួសជាទម្ងន់ បន្ទាប់ពីរថយន្តដឹកសាំងល្បឿនលឿនមួយ បានបុកនិងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ តាមបណ្តោយផ្លូវហាយវេ ប្រទេសម៉ិចសិក  កាលពីថ្ងៃអង្គារកន្លងទៅ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស CNN ។

width=438

លើសពីនេះ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីនាយកដ្ឋានសុខសុវត្ថិភាពផ្លូវគោកលោកSalvador Neme បានអោយដឹងថា ក្នុងចំណោចជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងនោះ មានកុមារតូចពីររូបផងដែរ។

គួររំឭកផងដែរថា     ប្រភពសារព័ត៌មានផ្លូវការ  Notimex  បានបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុដែលបណ្តាលអោយកើតមានឡើងនូវសោកនាដកម្មមួយនេះនោះគឺថា មកពីរថយន្តដឹកសាំងមួយគ្រឿងនេះ  ស្ថិតនៅក្នុងសភាពល្បឿនលឿនពេក  ដែលបានបណ្តាលអោយអ្នកបើកបរបាត់បង់ម្ចាស់ការ    រហូតបានទៅបុកផ្ទះប្រជាពលរដ្ឋ  ក៏ដូចជាឡានមួយចំនួនផ្សេងទៀត ដែលបន្តិចក្រោយមកក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

width=438

មួយម៉ោងក្រោយមក  បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ មនុស្ស ២៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ ៨ នាក់ស្ថិតនៅក្នុងសភាពរបួសធ្ងន់ ដោយឡែក     អ្នកបើកបរក៏ទទួលរងរបួសធ្ងន់  ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  តែស្ថិតនៅក្រោមការចាប់ឃាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា  សោកនាដកម្មមួយនេះ   បានធ្វើអោយប្រជាជន ១០០ នាក់បាត់បង់ទីជម្រក បន្ទាប់ពីអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅមួយនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋដល់ទៅ ៤៥ ខ្នង និងរថយន្តដល់ទៅ ១៦ គ្រឿង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN