យើងទាំងអស់គ្នាបានដឹងហើយថា នាប៉ុន្មានសតវត្សចុងក្រោយនេះ បច្ចេកវិទ្យាពិភពលោកមានការរីកចំរើនគួរអោយកត់សំគាល់។ ដោយឡែកនាពេលនេះ  អ្នករចនាម៉ូតនាពេលបច្ចុប្បន្នបានមានគំនិតច្ខៃប្រឌិត   USB Flash Drive  ដែលមានរូបរាងប្លែកៗ និងគួរអោយទាក់ទាញ។ 

ដោយឡែកនាពេលនេះ យើងឃើញថា USB Flash Drive ថ្មីមួយបានលេចរូបរាងដែលមានទៅមានភាពទាក់ទាញ ក៏ដូចជា គួរអោយចាប់អារម្មណ៏ផងដែរ ពោលគឺ វាមានរូបរាងដូចទៅនិងកាំភ្លើងដៃខ្លីបេះបិទ។

width=483

គួរបញ្ជាក់ផងដែរថា  ជា​ទូទៅ  ​Flash  ជា​អង្គចងចាំ​ដែល​បណ្ដា​អ្នក​ប្រើប្រាស់​ទូទៅ​ ប្រើ​ដើម្បី​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​ដើម្បី​ចល័ត ប៉ុន្តែ​សម្រាប់​វត្តមាន​របស់ ​Flash ថ្មី​នេះ​ស្រាប់​តែ​អ្នករចនាម៉ូត បានធ្វើការរចនាឡើង​យក​កាំភ្លើង​មក​ធ្វើ​ជា​ Flash ទៅ​វិញ។លើសពីនេះទៅទៀត បើតាមប្រភពសារពត៌មានបានអោយដឹងថា  ​Flash  មួយនេះ  សំបកក្រៅរបស់វា ត្រូវបានធ្វើឡើងដោយត្បូងគ្រីស្តាល់ហើយ ក្រូមេដោយលោហៈធាតុភ្លឺផ្លេក។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ USB Flash Drive ដែលជាស្នាដៃរចនាចុងក្រោយមានរូបរាងយ៉ាងណានោះ សូមតាមដានទស្សនារូបភាពមួយចំនួន ដូចខាងក្រោម ៖

width=487

width=486

width=485

ដោយ ៖ រិទ្ធីប្រភព ៖ shiftingthroughscience