ការលេងហ្គេម តែងតែធ្វើអោយអ្នកលេង មានអារម្មណ៍សប្បាយរីករាយ បំបាត់ទុក្ខកង្វល់ហើយចំណែកហ្គេមខ្លះវិញ ធ្វើអោយអ្នកកាន់តែកើនប្រាជ្ញាទៀតផង ។ ហ្គេមខ្លះ ក៏ជួយអ្នកអោយបញ្ចេញកំលាំងខ្លះៗដូចហាត់ប្រាណអញ្ចឹង ។ ជាមួយនិងហ្គេមលក្ខណៈបាញ់ប្រហារនោះ ធ្វើអោយអ្នកលេង ស្រៀវសាច់និងបញ្ចេញកាយវិការច្រើន តែមិនច្រើនដល់ថ្នាក់ដូចអ្នកលេងខាងក្រោមនេះទេ ។វីដេអូមួយត្រូវបានគេដាក់បញ្ចូលក្នុង Youtube ហើយទទួលបានការទស្សនា រហូតដល់ទៅ៣ លានដង ។ វីដេអូនោះបង្ហាញអំពីបុរសម្នាក់ លេងហ្គេមប្រភេទបាញ់បោះ ហើយបញ្ចេញកាយវីការធ្វើដូចរូបគេ កំពុងតែនៅក្នុងហ្គេមនោះអញ្ចឹង ។ ចង់ដឹងយ៉ាងណាវិញ មកចូលរួមទស្សនាទាំងអស់គ្នា ៕