ពិតជាពិបាកក្នុងការទទួលនូវការពិត នៅពេលដែលសង្សាររបស់ខ្លួនកំពុងផ្លាស់ប្តូរចិត្តពីអ្នកប៉ុន្តែបើសិនជារឿងនោះកើតឡើងមែន អ្នកគួរតែដឹងមុនដើម្បីកុំអោយពិបាកធ្វើចិត្ត។
ខាងក្រោមនេះគឺជាចំនុចសំគាល់មួយចំនួនដែលមិត្តនារីៗគួរតែស្វែងយល់ ដើម្បីអោយដឹងថាបុរសជាសង្សាររបស់អ្នកកំពុងធុញទ្រាន់នឹងអ្នកហើយ។
ហៅទូរស័ព្ទតិចជាងមុន
ការហៅទូរស័ព្ទ ក៏ដូចជាការផ្ញើសារ តិចទៅៗមានន័យថាបុរសជាសង្សាររបស់អ្នកលែងយកចិត្តទុកដាក់លើអ្នកច្រើនដូចមុនហើយ ដែលជាចំនុចមួយអ្នកគួរតែកត់សំគាល់។
គ្មានចំណាប់អារម្មណ៍ពេលអ្នកមានគំរោងទៅដើរលេង
មានពេលខ្លះ ព្រោះតែរវល់ខ្លាំងពេញមួយសប្តាហ៍ សង្សាររបស់អ្នកគ្មានពេលសំរាប់អ្នក នៅក្បែរអ្នកឬជូនអ្នកដើរលេង។ ប៉ុន្តែរឿងនេះគឺជារឿងធម្មតា ព្រោះមនុស្សគ្រប់រូបតែងតែត្រូវការនូវពេលវេលាផ្ទាល់ខ្លួន។ ប៉ុន្តែបើសិនជាគ្រប់ពេលអ្នកមានគំរោងទៅនេះទៅនោះ(ដើរលេងចុងសប្តាហ៍ ធ្វើម្ហូបញ៉ាំនៅផ្ទះ...)គេតែងបង្ហាញការមិនចាប់អារម្មណ៍ ឬមានបំណងចង់គេចវេះ នោះអ្នកគួរតែកត់សំគាល់ចំនុចនេះ។

ខកសន្យាបន្តបន្ទាប់
នៅពេលដែលបុរសជាសង្សារអ្នកតែងខកសន្យាជាមួយអ្នក វាក៏ជារឿងមួយដែលធ្វើអោយអ្នកគួរតែសង្ស័យ គឺចំណងស្នេហារបស់អ្នកទាំងពីរកំពុងតែមិនល្អហើយ។ក្រោយពីការខឹងសំបាររបស់អ្នកច្រើនដង គេអាចនឹងបំពេញងោយអ្នកនូវការជូនដើរលេងដោយកម្រមួយ ប៉ុន្តែជាមួយនឹងអារម្មណ៍ធុញទ្រាន់ មិនសប្បាយចិត្តដូចមុន។
ឥរិយាបថនៃការស្រលាញ់សោះកក្រោះទៅ
បើសិនជាអ្នកលែងបានទទួលនូវកាយវិការល្អៗ រ៉ូមែនទិចដូចជា ការកាន់ដៃ ការអោបយ៉ាងណែន កែវភ្នែកស្រទន់រាល់ពេលនៅជាមួយគ្នា ដែលពីមុនគេតែងតែធ្វើបែបនេះចំពើអ្នក នោះមានន័យថាស្នេហារបស់គេចំពោះអ្នកគឺសោះកក្រោះហើយ។
មិនដឹងពីការផ្លាស់ប្តូររបស់អ្នក
បើសិនគ្រាន់តែការផ្លាស់ប្តូរដ៏តូចមួយ ឧទាហរណ៏ថ្ងៃនេះអ្នកស្លៀកសំពត់ថ្មី ស្ទីលសក់ថ្មី គេមិនដឹងនោះគឺអាចលើកលែងអោយបាន។ ប៉ុន្តែបើសិនជាអ្នកបានផ្លាស់ប្តូរទាំងអស់តាំងពីម៉ូតសក់ថ្មី ក៏ដូចជាការតុបតែងខ្លួន ហើយគេនៅតែមិនដឹងពីការផ្លាស់ប្តូររបស់អ្នកទៀតនោះ គឺអ្នកគួរតែត្រៀមចិត្ត ទទួលស្គាល់នូវអ្វីដែលនឹងកើតឡើងអោយហើយទៅ។សកម្មភាពខុសធម្មតា
បើសិនជាអ្នកចង់ដឹងថាគេនៅស្រលាញ់អ្នកដូចមុនឬអត់ សូមអ្នកកត់សំគាត់ទៅលើឥរិយាបថនិងសកម្មភាពរបស់គេ។ គេតែងមានប្រតិកម្មទៅនឹងសំនួររបស់អ្នកឬទេ? ឬឆ្លើយដោយការពិបាកទ្រាំមិនចែករំលែកសកម្មភាពរាល់ថ្ងៃជាមួយនឹងអ្នកដូចមុន គឺមានន័យថាគេចាប់ផ្តើមធុញនឹងអ្នកហើយ។
ឈ្លោះប្រកែកនឹងអ្នកកាន់តែច្រើន
ពេលគេឈប់ស្រលាញ់អ្នក គេតែងតែរករឿងឈ្លោះប្រកែកជារៀងរាល់ថ្ងៃ ទោះជារឿងតូចតាចក៏ដោយ។កាលដែលគេធ្វើបែបនេះ គឺដើម្បីធ្វើអោយអ្នកព្រួយចិត្ត អស់សង្ឃឹម ហើយស្ម័គ្រចិត្តដើរចេញដោយខ្លួនឯង។ រឿងនេះកាន់តែច្បាស់ទៀតបើសិនជាគេមកនិយាយនៅមុខអ្នកថាបងសុំទោស ប៉ុន្តែបងមិនអាចស្រលាញ់អូនទៀតទេ៕
ដោយ៖ និស្ស័យប្រភព៖ zing