អាមេរិក៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ នៃកម្លាំងខ្យល់ព្យុះថូណាដូ (Tornado) ដែលបានបក់បោកមកលើទឹកដី  Kansas  សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ័យខ្លាច និងតក់ស្លុតជាខ្លាំងផងដែរ​ នូវកម្លាំងខ្យល់ដ៏ខ្លាំងមួយនេះ។

width=453

រូបវីដេអូ នៃកម្លាំងខ្យល់ព្យុះនេះ ត្រូវបានថតដោយលោក Brandon Ivey និងលោកSean Casey ខណៈដែលខ្យល់ដ៏ខ្លាំង បាននឹងកំពុងបោកបក់មកលើតំបន់ Kansas កាលពីវេលាម៉ោង 7: 15នាទីល្ងាចថ្ងៃច័ន្ទ។

width=453

ក្រុមអាជ្ងាធរ ដែលជាអ្នកជំនាញផងនោះ បានអោយដឹងថា កម្លាំងព្យុះនេះ គឺមានល្បឿន ១០០ miles ក្នុងម៉ោង ដែលអាចបោកបក់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ក្នុងតំបន់នោះប្រមាណ ជា ២០-២៥ខ្នងផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ dailymail