សមាជិកក្រុមចំរៀងរបស់ JYJ ដ៏ល្បី Junsu និង Jaejoong នឹងត្រូវឃ្លាតឆ្ងាយពីទស្សនិកជនមូយរយៈហើយ ដើម្បីចូលបំរើជាទាហានកាតព្វកិច្ច ។ថ្មីៗនេះព័ត៌មានចុងក្រោយ ដែលទាក់ទងជាមួយនិងក្រុម JYJ បានអោយដឹងថា Kim Junsuនិង Kim Jaejoong នឹងត្រូវចូលបំរើកងទ័ព នាពេលដាច់ឆ្នាំនេះហើយ ។ សព្វថៃនេះ Junsuនិង Jaejoong កំពុងតែព្យាយាមបញ្ចប់ និង កែសម្រួលការងារអោយអស់ ដើម្បីអោយត្រូវនឹងថ្ងៃដែលពួកគេ ចូលបំរើកងទ័ព ។
Jaejoong ធ្លាប់បានកោះហៅ អោយចូលបំរើកងទ័ព ម្តង ពីរដងដែរ តែត្រូវសុំពន្យាពេលវិញដោយសារតែ Jaejoong ជាប់រវល់ជាមួយការងារ សិល្បៈ និងការងារ របស់អង្គការរដ្ឋាភិបាលកូរ៉េ ។ លើកនេះប្រសិនបើ Jaejoong ចង់ពន្យាទៀតប្រហែលជាមិនអាចទេ ព្រោះគ្មានការងារអ្វីដែលជាប់រវល់ទៀតទេ ។ ដូចនេះហើយ Jaejoong នឹងត្រូវចូលបំរើកងទ័ព នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយជាកំហិត ។ចំណែក Junsu ក៏ត្រូវបានកោះហៅអោយចូលបំពេញការងារ ជាកងទ័ព ម្តង ពីរដងហើយដែរដោយលើកនេះ Junsu សំរេចចិត្តថានឹង ទៅធ្វើជាកងទ័ព តំណាលពេលជាមួយ Jaejoong តែម្តង ។ ព័ត៌មានដែលទាក់ទងនិង ការចូលបំរើកងទ័ពនេះ នឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗនេះ ដើម្បីកុំអោយប៉ះពាល់ដល់ ការងាររបស់ គេទាំង ២ ៕

ដោយ ៖ លីលីប្រភព ៖ k14