គ្មាននរណាម្នាក់ ដែលចង់ក្លាយជា មនុស្សធុញទ្រាន់ ចំពោះដៃគូស្នេហា របស់ខ្លួនឡើយ ជាពិសេស រឿងលើគ្រែ។ ខាង ក្រោមនេះគឺជា វិធីខ្លះដើម្បីឱ្យបុរស ជួយឱ្យអ្នកស្ដារ ភាពស្រើបស្រាល របស់នាងឡើងវិញ ។

ស្ដ្រីតែងតែចូលចិត្ដ   បុរសសម្បូរ បច្ចេកទេសលើគ្រែ   ដូច្នេះលោកអ្នក  គួរតែ បង្កើននូវ អតិបរិមារាល់ចំណុច ខ្លាំងរបស់ ខ្លួន ដើម្បីជួយឱ្យនាង បានសុខស្រួល។ ការរួមភេទមិនត្រឹមតែជាកំសាន្ដទេ តែវាជាចំណុច ពិសេសមួយដែល នាង អាចវាយ តម្លៃពីសមត្ថភាពរបស់លោក បាន ។

បបូរមាត់គ្រាន់តែជាផ្នែកមួយនៃរាង កាយដើម្បីឱ្យនាងអាចបូជាអ្វីៗជូនអ្នក វាជា ការពិតណាស់ តែអ្នកត្រូវតែថើបត្រង់កន្លែង ផ្សេងៗដែលមានដូចជា គុម្ពត្រចៀក ថ្ងាស ផ្ចិតចុងសុដន ជាពិសេសគឺត្រង់ចំណុតអាថ៌ កំបាំងរបស់នាង ។

ខោអាវនិងអ្វីៗដែលជាប់ខ្លួនគួរតែដោះ ចេញមុនចូលទីលានប្រយុទ្ធ ។ ចូរកុំឱ្យនាងរំឭក រឿងនេះជាញឹកញាប់ ។

បុរសជាច្រើនដែលច្រើនតែធ្វើតម្រាប់តាមរឿងសិចទើបធ្វើឱ្យនាងបានស្កប់ស្កល់។ តែកុំធ្វើបែបនេះជាញឹកញាប់ ពេក  ហើយចូរ អ្នកឆ្ពោះទៅរកបញ្ហាចម្បង ដើម្បីឱ្យនាងដឹងថា នៅពេលណា និង នៅត្រង់ណា ដែលអ្នកទាំងពីរ ទទួលបាន ភាពស្រណុកដល់កំពូល។

ចំណុចមួយទៀតដែលមិនគួរមើលរំលង ផងដែរនោះ   គឺកុំគេចចេញពីក្រសែភ្នែករបស់នាង ព្រោះតែអៀនប្រៀន ។ ការសម្លឹងតាម នេត្រាគ្នាជួយឱ្យ   យើងអាចគ្រប់គ្រងស្ថានភាព ស្រើបស្រាលរបស់គ្នាទៅវិញទៅមក ។

ជាងនេះទៅទៀតយើងមិនគួររួមមេត្រីដូចជាម៉ាស៊ីននោះទេ យើងត្រូវចាប់អារម្មណ៍ និងយកចិត្ដទុកដាក់លើគ្នាផង។ ស្ដ្រីតែងតែចង់   បានបុរសបែបនេះ      ព្រោះជួនកាលដឹងច្បាស់ពី ចំណូលចិត្ដរបស់ដៃគូ គឺអាចជួយឱ្យស្ថានភាពរួមភេទ កាន់តែក្ដៅគគុក ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល