ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេសកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា ឪពុកម្តាយដែលត្រូវជាគូស្វាមីភរិយានឹងគ្នានោះត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅកាន់ភ្នាក់ងារប៉ូលីស ពីសំណាក់កូនរបស់ខ្លួន ថាពួកគាត់បានដាំកញ្ឆានៅក្នុងផ្ទះ។

width=463

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថាគូស្វាមីភរិយានេះ ជាពលរដ្ឋរស់នៅក្នុងរដ្ឋPennsylvania សហរដ្ឋអាមេរិក ​  ដោយពួកគេមានឈ្មោះ Caren Shanfield វ័យ ៤៥ ឆ្នាំ និងFrancis Joseph Medvedik  វ័យ ៤៩ ឆ្នាំ ស្របពេលដែលពួកគេទាំងពីរនាក់មានកូនប្រាំនាក់នៅក្នុងបន្ទុក ក្នុងនោះពួកគេទាំងអស់មានអាយុចន្លោះពី ១០ ទៅ ១៧ ឆ្នាំ ហើយបើនិយាយពីកូនដែលបានផ្តល់ជាព័ត៌មានទៅកាន់ភ្នាក់ងារមានសមត្តកិច្ច គេមានអាយុ១៥ ឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលក្រុមមន្រ្តីប៉ូលីសបានទៅដល់កន្លែងកើតហេតុ  ក្មេងប្រុសតូចវ័យ១៥ ឆ្នាំរូបនោះ ក៏បាននាំប៉ូលីសទៅកាន់បន្ទប់ក្រោមដី ដែលជាទីកន្លែងដាំនូវដើមកញ្ឆាទាំងនោះ។

ក្រោយមក  ក៏ឈានទៅដល់ការចាប់ឃាត់ខ្លួន  ឧក្រិដ្ឋជនដែលជាឪពុកម្តាយរបស់គេតែម្តងដោយបានផ្តន្ទាទោសជាប់ពន្ធនាគារ ២៣ ខែ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ worldnewstoday