ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់មនុស្ស១០ នាក់ត្រូវបានសម្លាប់បាត់បង់ជីវិត ស្របពេលដែល ១៥ នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងក្រុង Mogadishu ខាងក្រៅរោងភាពយន្តជាតិប្រទេសសូម៉ាលី កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិត ក្នុងនោះក៏រួមមាន សិស្ស និស្សិត នៅលើឡានក្រុង ក៏ដូចជា ពលរដ្ឋស្លូតត្រង់នៅក្បែរកន្លែងកើតហេតុនោះផ្សេងទៀតផងដែរ។
ដោយឡែក មិនទាន់មានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់ពីអ្នកនៅពីក្រោយរឿងហេតុការណ៍លើកនេះនោះទេ។ គួររំឭកផងដែរថា ប្រទេសសូម៉ាលី ក៏កំពុងតែជួបនូវវិបត្តិសង្រ្គាមស៊ីវិលដ៏អូសបន្លាយ រវាងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ Islamist ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN