កម្មវិធី X Factor ជាកម្មវិធីជ្រើសរើសតារាចម្រៀងថ្មីដែលចេញពីសំណាក់មហាជនមកដូចជាAmerican Idol ផងដែរ ហើយកម្មវិធីនេះបានចេញផ្សាយក្លាយជាកម្មវិធីពេញនិយមមួយដែលមានប្រទេសជាច្រើនបានទិញយកឈ្មោះកម្មវិធីនេះមកផលិតបន្តរដូចជាប្រទេសអង់គ្លេសជាដើម។/នាង Lorna Bliss ជាអ្នកចូលរួមប្រគួតប្រជែងម្នាក់ក្នុងកម្មវិធី X Factor UK កាលពីពេលថ្មីៗនេះបានធ្វើអោយក្រុមអ្នកកាត់ក្ដីមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសម្លៀកបំពាក់របស់នាង។អ្នកចូលរួមប្រកួតវ័យ ៣៣ ឆ្នាំរូបនេះបានធ្វើអោយនាង Britney Spears ក្លាយជាតារាល្បីសារជាថ្មីក្រោយពេលនាងបានសម្ដែងបទចម្រៀងរបស់ Britney Spears ជាមួយនឹង Style សម្លៀកបំពាក់ដែលមិនអាចប្រកែកបាន។/នាងបានស្លៀកសម្លៀកបំពាក់ដូចដែលបានឃើញក្នុងរូបភាពស្រាប់ គឺគ្រាន់តែជាខោអាវក្នុងមួយឈុត ជាមួយនឹងសំណាញ់មួយប៉ុណ្ណោះ ហើយបើនិយាយពីខោរបស់នាងនោះគឺគ្រាន់តែបិតបាំងប្រដាប់ភេទបន្ដិចប៉ុណ្ណោះ។ ក្រុមអ្នកកាត់សេចក្ដីមានការហួសចិត្តជាខ្លាំងជាមួយការតុបតែងខ្លួនរបស់នាង តែអ្វីដែលធ្វើអោយកាន់តែហួសចិត្តទៀតនោះ គឺនាងលេងសម្ដែងមកដល់លើតុក្រុមអ្នកកាត់សេចក្ដីតែម្ដង។/នារីម្នាក់នេះមិនមែនធ្វើបែបនេះជាលើកទី ១ នោះទេនាងធ្លាប់ល្បីខាងសម្ដែងបែបពាក់កណ្ដាលស្រាតជាមួយបទចម្រៀងរបស់ Britney Spears នេះមកជាយូរណាស់មកហើយ។ ចង់ដឹងអាចក្រលេកមើលវីដេអូខាងក្រោមបាន៕

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail