អន្តរជាតិ ៖ បុរាណវិទូ មកពីប្រទេសប៊ុលហ្គារី បានអះអាងអោយដឹងថា ពួកគេបានរកឃើញនូវក្រុងចំណាស់ជាងគេបង្អស់​   ប្រចាំទ្វីបអឺរ៉ុប   នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស Spy ។

width=485

គួរបញ្ជាក់ផងដែរថា   ក្រុងសម័យបុរេប្រវត្តិមួយនេះ  ត្រូវបានគេរកឃើញនៅឯភាគខាងកើតប្រទេសប៊ុលហ្គារី ដែលមានទីតាំងនៅជិតនឹងក្រុង Provadia ។   មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីសាស្រ្តាចារ្យ ដែលមានឈ្មោះ Vasil Nikolov មកពីវិទ្យាស្ថានជាតិ បុរាណវិទ្យា ប្រចាំប្រទេសនេះបានបន្ថែមថា  ជញ្ជាំងថ្ម  ដែលត្រូវបានជីកឃើញដោយក្រុមការងាររបស់ពួកគាត់នោះ  ត្រូវបានប៉ាន់ប្រមាណថា មានអាយុចន្លោះពី ៤,៧០០ ឆ្នាំ ទៅ ៤,២០០ ឆ្នាំ មុន គ.ស  ពោលគឺវាត្រូវបានរកអោយឃើញថាមានអាយុកាលចំណាស់ជាងក្រុងណាៗ ទាំងអស់ប្រចាំទ្វីបអឺរ៉ុបតែម្តង៕

ដោយ ៖ រិទ្ធីប្រភព ៖ Spy