ព័ត៌មានអន្តរជាតិ ៖ ប្រអប់ខ្មៅពីរ ត្រូវបានក្រុមអ្នកតាមដានស៊ើបអង្កេតរកឃើញ បន្ទាប់ពីមានឧបទ្ទេវហេតុ  ធ្លាក់យន្តហោះ   នៅពេលចុះចត  របស់ក្រុមហ៊ុនអាកាសចរណ៍  Asiana កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ  San Francisco សហរដ្ឋអាមេរិក​ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

width=442

គួរបញ្ជាក់ផងដែរថា      បន្ទាប់ពីបានកើតមានឡើង  នូវសោកនាដកម្មដ៏គួរអោយរន្ធត់នេះហើយ  បើតាមរបាយការណ៍បញ្ជាក់អោយដឹងថា  យុវតីស្រី  ដែលជាសិស្សជនជាតិចិន ២ រូបបានស្លាប់បាត់បង់ជីវិត    ខណៈក្រុមមនុស្សប្រមាណជាង  ១៨០ នាក់ផ្សេងទៀត  បានទទួលរងរបួស ក្នុងនោះ ៤៩ នាក់ បានទទួលរងរបួសធ្ងន់។

width=440

គួររំឭកផងដែរថា  យុវតីស្រី ដែលជានិស្សិតជនជាតិចិន ២ រូបនោះ  ខណៈនេះ ពួកគេទាំងពីរនាក់ ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរនោះគឺ នាង Ye Mengtuan និងនាង Wang Linjia ទាំងពីរនាក់  មានវ័យ ១៦ ឆ្នាំ  ជាសិស្សមកពីវិទ្យាល័យ Jiangshan ខេត្ត  Zhejiang ប្រទេសចិន ពួកគេទាំងពីរនាក់   ត្រូវបានស្លាប់បាត់បង់ជីវិត  ខណៈពេលដែលមានការផ្ទុះឆេះផ្នែកខាងក្រោយនៃយន្តហោះ      ដែលជាកន្លែងពួកគេទាំងពីរនាក់អង្គុយ  ស្របពេលដែលមានឧបទ្ទេវហេតុនៃការចុះចតមួយនេះ ។ យុវតីស្រី ដែលជាសិស្សពីររូបនេះ បានធ្វើដំណើរមកសហរដ្ឋអាមេរិក    ដោយមានការអមដំណើរពីសំណាក់គ្រូបង្រៀនរបស់ពួកគេ នាឱកាសសម្រាកលំហែររដូវក្តៅ។

width=433

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ  បន្ទាប់ពីបានរកឃើញប្រអប់ខ្មៅទាំងពីរហើយនោះ  វាត្រូរបានគេបញ្ជូននិងយកទៅធ្វើការតាមដានស៊ើបអង្កេតហើយ   ។   ខាងក្រោមនេះ គឺជាវីដេអូគំរូ 3D ដែលត្រូវបានគេធ្វើឡើង បន្ទាប់ពីកើតមានឡើងនូវសោកនាដកម្មមួយនេះក៏ដូចជាវីដេអូ នៃការធ្លាក់ពិតៗ ជ្រាបកាន់តែច្បាស់ តាមដានបន្តិចទៅ ៖

សំគាល់ ៖ ចុចទីនេះ ដើម្បីមើលវីដេអូ ថតបានពិតៗនៃការធ្លាក់យន្តហោះ ពី CNN ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ