Kristen Stewart កំពុងមានបញ្ហាចំរូងចំរាស់ដែលល្បីថាមានសម្ព័នភាពលូចលាក់ជាមួយនិងអ្នកដឹកនាំរឿងលោក Rupert Sanders ដែលនាំអោយមានភាពស្រឡាំងកាំងទាំងប្រិយមិត្តក៏ដូចជាសង្សាររបស់នាងផ្ទាល់គឺ Robert Pattinson។/

Kristen ជាមួយនឹងអ្នកដឹកនាំរឿង Snow White and The HuntsMan

តារាវ័យ ២២ ឆ្នាំនិងជាតារាស្រីនៅកំពូលតារាងក្នុងចំណោមតារា Hollywood រូបនេះបានសារភាពតាមទស្សនាវត្តី People Magazine ដែលនាងបានសារភាពថានាងពិតជាបានក្បត់លើសង្សាររបស់នាងគឺ Robert Pattinson មែន។Kristen បាននិយាយសុំទោសដល់មិត្តទាំងអស់គ្នា ជាពិសេស Robert ដែលជាមិត្តប្រុសយូរអង្វែងរបស់នាងអោយអត់ទោសអោយដល់ទង្វើមិនគប្បីរបស់នាងដែលនាងបានធ្វើទាំងឡាយជាមួយRupert Sanders។ ចំណែកឯអ្នកដឹកនាំរឿង Snow White រូបនេះក៏បានចេញមុខសុំទោសផងដែរចំពោះរឿងហេតុដែលមិនគួរអោយកើតនេះ លោកបានប្រាប់ថាលោកស្រលាញ់ប្រពន្ធ និងកូនៗរបស់លោកជាទីបំផុតដែល មិនអាចកាត់ថ្លៃបាននៅលើលោកនេះ ដូចនេះហើយលោកមិនអាចចុះចោលពួកគេដោយសារតែអារម្មណ៍បន្តិចបន្តួចជាមួយ Kristen នោះទេ។

/

គូស្នេហ៍ Twilight Kristen និង Robert

ចំពោះ Robert Pattison កំពុងតែស្រឡាំងកាំងជាមួយនិងបញ្ហានេះដោយមិនទាន់នឹងមានអ្វីដាប្រតិកម្មមកវិញនោះតេ។ Kristen និងអ្នកដឹកនាំរឿងរូបនេះត្រូវបានគេឃើញជួបគ្នាដូចជាគួសង្សារកាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងមកនេះហើយមកដល់ពេលនេះគេទាំង ២ ក៏បានសារភាព និងសុំអភ័យទោសពីសំណាក់អ្នកពាក់ព័ន្ធផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ hindustantimes