ការពិតទៅវីដេអូមួយនេះមានមានអាយុជាង ៣ ឆ្នាំមកហើយ តាំងពីពេលដែលគេបាន Upload វាចូលទៅក្នុង Youtube ប៉ុន្តែយើងសង្កេតឃើញថាវីដេអូនេះនៅតែមានប្រជាប្រិយភាព ដែលគ្រាន់តែជាវីដេអូក្មេងលេង យូគូលេលេ ធម្មតាប៉ុណ្នោះ ប៉ុន្តែបានទទួលការចូលទស្សនារហូតដល់ទៅ៥៨ លានដងជាង។/ក្មេងប្រុសម្នាក់នេះជាជនជាតិជប៉ុន ដែលគេលេង យូគូលេលេ តាមបទចម្រៀងរបស់លោកJason Mraz គឺបទ I'm Yours ដ៏ល្បីល្បាញ។ ក្មេងក្នុងវីដេអូនេះបើតាមមើលទៅប្រហែលជាមានអាយុ ៤ ទៅ ៥ ឆ្នាំប៉ុណ្ណោះ តែគេមានភាពក្លាហានដែលមិនខ្លាចកាមេរ៉ា ហើយអាចលេងឧបករណ៍តន្រ្តី យូគូលេលេ បានយ៉ាងល្អ មិនចាញ់មនុស្សធំនោះទេ ហើយមើលទៅគឺគួរអោយស្រលាញ់មែនទែន។ យើងទៅមើលវីដេអូខាងក្រោមបន្តិចទៅមើល៕

បទចម្រៀង I'm Yours របស់ Jason Mraz

ដោយ៖ ម៉ូកាប្រភពពី៖ Youtube