ភ្នំពេញ៖ យុវវ័យប្រុសស្រីពីរនាក់ ជាកូនខ្មែរបានបង្ហាញទឹកចិត្តនឹករឭក និងនៅតែគោរព ស្រឡាញ់សម្តេចតា ព្រះបាទនរោត្តមសីហនុ ដោយពួកគេទាំងពីរនាក់ បានពួតដៃគ្នាប្រគំភ្លេង និងច្រៀងបទចម្រៀងមួយបទ មានចំណងជើងថា រាត្រីជួបភ័ក្រ ដែលជាព្រះរាជនិពន្ធ របស់សម្តេចតាផ្ទាល់ បង្ហាញទៅដល់មហាជនបានទស្សនា នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។

ចំពោះការច្រៀងរបស់កូនខ្មែរទាំងពីរនាក់នេះ គឺចង់សបញ្ជាក់ឲ្យឃើញថា ពួកគេទាំងពីរនាក់ គឺមានចិត្តគោរពនិងស្រឡាញ់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្តេចតា ដែលមិនអាចកាត់ថ្លៃបាន ដែលទ្រង់បានបន្សល់នូវ ស្នាព្រះហស្ថជាច្រើន ទុកឲ្យកូនខ្មែរជំនាន់ក្រោយ ។ ក្នុងនោះក៏មានស្នាព្រះហស្ថក្នុងការ និពន្ធបទចម្រៀង ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានស្តាប់ផងដែរ ។

សម្រាប់ កញ្ញា ភា និងលោក គឹមសៀ ដែលបានច្រៀងបទចម្រៀង រាត្រីជួបភ័ក្រ នេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិ នៅក្នុងហ្វេសប៊ុកទាំងអស់ បានកោតសរសើរចំពោះអ្នកទាំងពីរយ៉ាងខ្លាំង ។ ព្រោះនេះ គឺជាទង្វើមួយ ដែលបង្ហាញឲ្យមហាជនបានឃើញថាកូនខ្មែរយើង គឺពិតជាគោរពស្រឡាញ់ និងគាំទ្រនូវស្នាព្រះហស្ថ របស់សម្តេចតា នៃយើងទាំងអស់គ្នា ។

ការធ្វើបែបនេះ គឺជាគំរូមួយដ៏ល្អ សម្រាប់យុវជនដទៃផ្សេងទៀត ដែលចំណាយពេល ក្នុងការបង្ហោះវីដេអូឃ្លីប ឥតប្រយោជន៍ ហើយអាចប៉ះពាល់ទៅដល់ សង្គមថែមទៀងផង ។ បើយើងសង្កេតមើល តាមរយៈការ Comment របស់មហាជន និងមិត្តភក្តិនៅក្នុងហ្វេសប៊ុក របស់កញ្ញា ភា និងលោក គឹមសៀ ចំពោះការ Comment នីមួយៗគឺបង្ហាញពីការគាំទ្រ និងកោតសរសើរពេញៗមាត់គ្រប់ៗ ។

មិនតែប៉ុណ្ណោះវីដេអូឃ្លីប របស់អ្នកទាំងពីរត្រូវបាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដ៏ពេញនិយមមួយនេះ បាន Shear តៗឲ្យគ្នា និងបានចុច Like បង្ហាញពីការគាំទ្រ ជាច្រើន រយនាក់ផងដែរ ។

សូមទស្សនាវីដេអូឃ្លីបរបស់កញ្ញា ភា និងលោក គឹមសៀ ខាងក្រោមនេះទាំងអស់គ្នា៖

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល