ការបុកគ្នារវាងទូកដឹកអ្នកដំណើរ ២ គ្រឿងនៅដែនទឹក ហុងកុង បានបណ្ដាលអោយមនុស្សយ៉ាងតិច ៣៦ នាក់បានស្លាប់។ ទូកមួយក្នុងចំណោមទូកទាំង ២ ដែលបានបុកគ្នាមានផ្ទុកមនុស្សចំនួនច្រើនជាង ១២០ នាក់ដើម្បីទៅមើលទស្សនិយភាពដុតកាំជ្រួច ហើយក៏មានការបុកគ្នារវាងទូកនិងទូកបានកើតឡើង។/ជាដំបូងឡើយមនុស្សចំនួន ២៨ នាក់ត្រូវបានគេឃើញថាបានស្លាប់ហើយជាង ១០០ នាក់ទៀតត្រូវបានគេសង្គ្រោះចេញមកវិញ ទូកសង្គ្រោះនៅតែបន្ដការរុករកមើលក្រែងលោមានអ្នកនៅរស់រានមានជីវិត ប៉ុន្តែមកដល់ពេលនេះគេបានដឹងថាមានមនុស្សស្លាប់អស់ ៣៦ នាក់មកហើយ។/អ្នករស់រានមានជីវិតម្នាក់បានប្រាប់អោយដឹងថា ក្រោយពេលទូកចេញពីកំពង់បានប្រហែលជាង១០ នាទីហេតុការណ៍ បានកើតឡើងដោយមានទូកមួយទៀតជិះមកបុកទូកដឹកអ្នកដំណើរនេះពីចំហៀងយ៉ាងលឿនដែលធ្វើអោយទូកដឹកអ្នកដំណើរចាប់ផ្ដើមលិច។ អ្នករស់រានមានជីវិតម្នាក់ផ្សេងទៀតបានប្រាប់អោយដឹងថា ក្រោយពេលទូកលិច ប្រហែលជាជាង ២០ នាទីទើបគេបានឃើញមានទូកមកសង្គ្រោះ។/ទូកដែលបានលិចគឺជាទូករបស់ Hong Kong Electric ដែលដឹកអ្នកដំណើរទៅមើលការអុចកាំជ្រួចពិសេសនៅ Victoria Harbour កោះ Lamma ហើយទូកដែលបានជិះមកបុកគេនោះគឺជាទូករបស់ក្រុមហ៊ុន Kowloon Ferry។ មកដល់ពេលនេះក្រុមសង្គ្រោះនៅតាមរុករកអ្នករសរានមានជីវិតនៅឡើយ៕

/

/

ដោយ៖ ម៉ូកាប្រភពពី៖ BBC