ព័ត៌មានអន្តរជាតិ   ៖​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាម្សិលមិញនេះ  បានបញ្ជាក់អោយដឹងថា  ម្ចាស់ក្សត្រីយ៍អង់គ្លេសKate ដែលត្រូវជាមហេសី ព្រះអង្គម្ចាស់ William  នោះត្រូវបានរកអោយឃើញថា មានផ្ទៃពោះហើយ​។

width=474

គួរបញ្ជាក់ផងដែរថា​  ប្រភពសារព័ត៌មានបរទេស ក៏ដូចជា គេហទំព័រសារព័ត៌មានបរទេសមូយចំនួនបាននឹង កំពុងតែយកចិត្តទុកដាក់ទាក់ទិននឹងករណីមួយនេះ  ដែលពិភពលោកក៏កំពុងតែចាប់អារម្មណ៍ ។  ទន្ទឹមនឹងនេះ របាយការណ៍ដដែលបានបន្តបន្ថែមថា វាគឺព័ត៌មានដ៏ល្អមួយសំរាប់គ្រួសាររាជវង្ស ខណៈពេលដែល ម្ចាស់ក្សត្រីយ៍អង់គ្លេស Kate ត្រូវបានរកអោយឃើញថាមានផ្ទៃពោះទៅហើយ។

ដោយឡែក បើនិយាយពីភេទបុត្ររបស់ម្ចាស់ក្សត្រីយ៍វិញ មិនទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ស្របពេលដែលការប្រសូត្របុត្រលើកនេះ គឺជាខ្សែរាជវង្សប្រទេសអង់គ្លេសជំនាន់ទី៣ខណៈពេលដែលមានម្ចាស់ក្សត្រីយ៍ Queen Elizabeth II ជាជីដូនផ្ទាល់។

width=474

គួររំឭកផងដែរថា ព្រះអង្គម្ចាស់ William  ត្រូវបានប្រភពសារព័ត៌មាននេះ បញ្ជាក់ផងដែរថាព្រះអង្គទ្រង់ប្រសូត្រនៅក្នុងខែមិថុនា ឆ្នាំ១៩៨២ ខណៈពេលដែលឆ្នាំនោះ  ប្រជាពលរដ្ឋអង់គ្លេសរាប់ពាន់នាក់បានប្រមូលផ្តុំនៅពីមុខរាជវាំង Buckingham Palace ដើ់ម្បីជាការអបអរសារទរ ក៏ដូចជារង់ចាំការប្រកាសជាផ្លូវការនៃការប្រសូត្របុត្រា ព្រះអង្គម្ចាស់William នេះផ្ទាល់តែម្តង៕

ដោយ ៖​ ពិសីប្រភព ៖ ស្កាយ